ស្រណោះណាស់ ដូចឲ្យហេតុ ! មកដល់ រោងបុណ្យសព ភ្លាម សាឡាត់ ស្រីឡាង បានរៀបរាប់ ​រឿងដ៏ចម្លែកមួយ មុនពេល ឪពុក សុវត្ថិឌី ធារីកា ចេញទៅ ព្រះវិហារ ដើរលាអ្នកជិតខាង រួចផ្តាំឲ្យជួយមើល…

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីរសៀលម៉ោង 3 នា ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ឪពុកម្តាយ របស់ តារាចម្រៀង សុវត្ថិឌី ធារីកា បា​នលាចាកលោកនេះបាត់ទៅហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន ធ្លាក់ចូលទឹកប្រឡាយ នៅស្រុកឆែប ខេត្តព្រះវិហារ ម្សិលម៉ិញនេះតែម្តង។

ចំពោះសព អ្នកទំាងពីរ បានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងមិត្តរួចសិល្បៈយ៉ាងច្រើនកុះករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាល្បីៗដែលបានមកចូលរួម មានដូចជា ៖ តារាចម្រៀង ករុណា ពេជ្រ, តារាចម្រៀង លោក សាន ផានិត, អ្នកនាង ខាត់ សុឃីម និងស្វាមី, តារាកំប្លែង កាតុ, តារាសម្តែង ឈិន មុន្នីនាថ, Vj ALaskoo, តារាសម្តែង Nunaa – នូណា, តារាចម្រៀង ទិត្យ សុធារី, កញ្ញា ណូម័រ, លោក G-Devith, រតនៈ ពិសី, តារាចម្រៀង ចឺម និងគូស្នេហ៍ រួមនិងតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលមកចូលរួមពិធីបុណ្យស​ព នេះ សាឡាត់ ស្រីឡាង បានប្រាប់រឿង ដ៏ភ្ញាក់ផ្អើលមួយ ពីឪពុក ធារីកា មុនពេលចេញទៅ ខេត្តព្រះវិហារ ដោយផ្តាំអ្នកជិតខាងយ៉ាងចម្លែកថា

ធារីកា គាត់ពួកម៉ាក់ខ្ញុំ ហើយឥឡូវហ្នឹងគាត់ក៏អ្នកជិតខាង របស់ខ្ញុំដែរ យើងនៅជិតគ្នាច្រើនឆ្នាំហើយបង គ្រាន់តែឮដំណឹងភ្លាម និយាយរួមអ្នកជិតខាងទំាងអស់គាត់ យំតែម្តង ទទួលយកអត់បាន ដោយសារគាត់ទៅលឿនពេក ហើយទៅស្រស់ៗពេក អ៊ីចឹងពួកខ្ញុំមានអារម្មណ៍ថា ពិបាកទទួលយក ហើយគាត់អ្នកជិតខាងគាត់ល្អមែនទែន គាត់គួរឲ្យស្រឡាញ់ គាត់គួរឲ្យគោរព…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីឡាង បន្តថា “គាត់ទៅខេត្តគឺទៅញឹកហ្មង ប៉ុន្តែងដោយសារតែលើកហ្នឹងដូចគាត់ផ្តាំលា ដូចលាអ្នកជិតខាងច្រើនគ្នា គាត់លាឲ្យជួយមើលផ្ទះគាត់ផង គាត់លាថាជួយមើលផ្កាផង គាត់ផ្តាំផ្ញើ ថាគាត់ទៅច្រើនថ្ងៃ ថ្ងៃ 20 អី គឺគាត់មកវិញហើយ គាត់ដូចលាអ្នកជិតខាងទំាងអស់ហ្មងបង រាងចម្លែកជាងរាល់ដង ព្រោះរាល់ដងគាត់ទៅខេត្តដែរតែគាត់គ្រាន់តែ លាយើងធម្មតា តែលើកហ្នឹងអត់ទេ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

ប្រភពវីដេអូ ៖ តារាញូស៍ – Dara News

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds