ប្អូនប្រុស ឈឺទើបតែវះកាត់ខួរក្បាល ឥឡូវបាត់បង់ឪពុកម្តាយទៀត ពេលនេះ សុវត្ថិឌី ធារីកា ត្រូវទទួលបន្ទុកធ្ងន់ណាស់ រាល់ការចំណាយ ទៅលើ…(មានវីដេអូ)
គួរជម្រាបថា រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុក និងម្ដាយ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕
ជាមួយគ្នានោះផងដែរ កាលពីយប់ម្សិលមិញនេះ ស ព ឪពុកម្តាយរបស់កញ្ញា ក៏បានដឹកយកមកដល់ភ្នំពេញហើយ ដើម្បីធ្វើពិធីបុណ្យស ព តាមប្រពៃណី នៅវត្តស្ទឹងមានជ័យ ដោយមានសិល្បៈករ សិល្បៈការិនី ជាច្រើន បានរង់ចាំ ស ព ឪពុកម្តាយ របស់សុវត្ថិឌី ធារីកា ទាំងយប់។
អ្នកនាង ចន ច័ន្ទលក្ខិណា បានទន្លាយរឿងពិតមួយថា “យមរាជ ចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់ នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ 2ខែមុន បន្ទុកនេះត្រូវធ្លាក់លើ អូន ធារីកា (បង់រំលោះផ្ទះ បង់សាលាប្អូន ការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមមជីវិត”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
ប្រភពវីដេអូ ៖ តារាញូស៍ – Dara News