ហេង នរៈកក្កដា ទម្លាយរឿងព្រឺសម្បុរមួយ ក្រោយទទួលដំណឹង សុវត្ថិឌី ធារិកា បាត់បង់ឪពុកម្តាយលែងត្រឡប់
ភ្នំពេញ ៖ ពិតណាស់ដែលនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នេះអ្នកសិល្បៈនិងមហាជនសឹងតែទូទាំងប្រទេសមានការតក់ស្លុតចិត្តជាខ្លាំង ក្រោយទទួលបានដឹងពីដំណឹងមរណភាពលោកឪពុកអ្នកម្តាយរបស់តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុវត្ថិឌី ធារិកា ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ក្នុងស្រុកឆែប ខេត្តព្រះវិហារ វេលាម៉ោងប្រហែល ៣ រសៀល ។
យ៉ាងណាមិញក្រោយពេលបានដឹងរឿងលោកឪពុកអ្នកម្តាយរបស់ សុវត្ថិឌី ធារិកា បានទទួលមរណភាព ស្រាប់តែតារាប្រុសលោក ហេង នរៈកក្កដា ពោលពាក្យប៉ុន្មានម៉ាត់ធ្វើអោយមហាជនព្រឺសម្បុរបែបនេះថា “និយាយតាមត្រង់ នៅខេត្តព្រះវិហាមួយ សៀមរាបមួយ កំពង់សោមមួយ កោះកុងមួយ គឺស័ក្តិសិទ្ធិជាទីបំផុត បេីយេីងនិយាយខុសមាត់តែបន្តិច
នឹងមានបញ្ហាជាមិនខាន ឧទាហរណ៍ខ្ញុំជាដេីម នៅខេត្តព្រះវិហា ទៅថតរឿងកាលនៅឆ្នាំ ២០១៩ ខ្ញុំធ្វេីដំណើរឡេីងទៅភ្នំត្បែង ខ្ញុំដេីរសុខៗឮសំឡេងខ្លាគ្រហឹមពេញត្រចៀក ទាល់តែខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងត្រង់ណាមួយហេីយ ទេីបបាត់សំឡេងខ្លាកគ្រហឹម
បេីមិនជឿសូមកុំប្រមាថ បងសូមចូលរួមរំលែកទុក្ខផងអូន” ក្រោយពេលបានឃើញបែបនេះមហាជនជាច្រើនបានចូលទៅខមិនជាហូរហែរតែម្ដងបញ្ចេញមតិរៀងៗខ្លួនជាច្រើន៕