ក្រោយកាន់ទុក្ខប្អូនស្រី១០០ថ្ងៃ លោក ខេមរៈ សិរីមន្ត បាន វិលមកឆាកតន្ត្រីវិញ រាងសង្ហាកប់ ច្រៀងសុទ្ធតែដោះអាវលើឆាក (មានវីដេអូ)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានផ្អាកពីការងារសិល្បៈ ដោយមិនទទួលឡើងឆាកតន្ត្រីណាទាំងអស់រយៈពេល ១០០ ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រីកញ្ញា ខេមរៈ ស្រីពៅ។
យ៉ាងណាមិញ មកទល់ពេលនេះ ការកាន់ទុក្ខរបស់តារាចម្រៀងរូបនេះចំពោះប្អូនស្រីត្រូវបានបញ្ចប់ ដោយកាលពីម្សិលមិញនេះ រូបលោកបានបង្ហាញវត្តមានលើឆាកតន្ត្រីជាលើកដំបូង ក្រោយពីកាន់ទុក្ខ ១០០ ថ្ងៃ ដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររំភើបចិត្ត ខ្លាំងមែនទែន។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការវិលត្រលប់លើកនេះផងដែរ លោក ខេមរៈ សិរីមន្ត កាន់តែមានរូបរាងសង្ហាទ្វេមួយកម្រិតទៀត ដោយរូបលោកថែមទាំងសម្តែងលើឆាករាំដោះអាវថែមទៀតផង។
ទោះជាយ៉ាងណាក្តី លោក ខេមរៈ សិរីមន្ត បាននិយាយថា នេះគឺជាលើកទីមួយហើយដែលរូបលោកផ្អាកការងារសិល្បៈរយៈពេលយូរយ៉ាងនេះ ហើយរូបលោកពិតជានឹកអ្នកគាំទ្ររបស់ខ្លួនខ្លាំងមែនទែន៕