អ្នកនាង យុគ ចិន្ដា ខ្លោចចិត្តអាណិត ធារិកា ហើយរឹតតែឈឺផ្សាដែលត្រូវព្រាត់មិត្តសម្លាញ់ទាំងអាល័យ

ការលាចាកលោករបស់ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្លាយជាដំណឹងដ៏សោកសង្រែងបំផុតសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមហាជនអ្នកលេងបណ្ដាញសង្គមទូទៅ ដោយម្នាក់មានចិត្តអាណិតអាសូរចំពោះ ធារិកា ជាខ្លាំងដែលត្រូវបាត់បង់អ្នកមានគុណជាទីគោរពស្រឡាញ់ម្ដងទាំងពីរនាក់ក្នុងពេលមួយប៉ប្រិចភ្នែក។

 

ក្នុងនោះពិធីការិនី យុគ ចិន្ដា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារសពដែរ តែអ្វីដែលមហាជនភ្ញាក់ផ្អើល យុគ ចិន្ដា និង ម្ដាយ ធារិកា គឺជាមិត្តសម្លាញ់នឹងគ្នា។ ក្រោយទទួលបានដំណឹងថាមិត្តសម្លាញ់ជួបគ្រោះថ្នាក់បាត់បង់ជីវិត អ្នកនាងបានបង្ហោះសារទាំងខ្លោចចិត្តថា ៖ «ចូលរួមរំលែកទុក្ខផងក្មួយស្រី 17/05/22 ពេលនេះ ម៉ោងនេះ មីងយល់ច្បាស់ពីអារម្មណ៍ក្មួយ ថាក្មួយពិបាកយ៉ាងណា ការបាត់បង់លោកអ្នកមានគុណទាំងពីរ ក្នុងពេលវេលាតែមួយ ក្មួយអើយគ្រាន់តែទទួលដំណឹង មីងអង្គុយហូរទឹកភ្នែកម្នាក់ឯង សោកសៅ សង្វេគ ស្រណោះណាស់ក្មួយ បើមីងនៅជិតក្មួយ មីងឱបក្មូយ មីងជូតទឹកភ្នែកឱ្យក្មួយ មីងផ្ដល់កម្លាំងចិត្តឱ្យក្មួយ …. មីងដឹងថា ក្មួយពិតជាពិបាកទទួលយកការបាត់បង់ជីវិតលោកទាំងពីរ ក្មួយស្រីដ៏ពូកែរបស់មីង រឹងមាំឡើងមនុស្សល្អៗជាច្រើននៅកំដរក្មួយ ផ្ដល់កម្លាំងចិត្តឱ្យក្មួយណា! សូមវិញ្ញាណក្ខន្ធ មិត្តសម្លាញ់ និងស្វាមី ទៅកាន់សុគតិភព យល់ពីអារម្មណ៍ការបាត់បង់អ្នកមានគុណ ដោយលឿនពេក ពិតជាចាក់ដោតបេះខ្ញុំណាស់»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds