ក្ដៅៗ! លោក សាត ចាន់ថន ចេញមុខបដិសេធមិនបានយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់អ្នកនាង លី ម៉ារីណា ដែលជាអតីតភរិយារបស់លោកឡើយ
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅនេះតារាសម្ដែងអ្នកនាង លី ម៉ារីណា បានប្រកាសស្វែងរកអតីតស្វាមីរបស់អ្នកនាង
ក្រោយបានលែងលះអតីតស្វាមីរបស់អ្នកនាងបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់អ្នកនាងរត់បាត់ស្រមោលដោយក្នុងនោះអ្នកនាងបានរៀបរាប់បែបនេះថា “នាងខ្ងុំសូមប្រកាស់ស្វែងរកលោក សាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ងុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់
សូមលោកមេត្តាយកមកអោយខ្ងុំវិញផងព្រោះខ្ងុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនឹងលុយជាកំលាំងញើ ស ឈា មខ្ងុំលោកមិនគួរធ្វើគំរូរមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែក គ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន
សូមប្រគល់អ្វីដែលជារបស់ខ្ងុំអោយមកខ្ងុំវិញមក រយះដប់ឆ្នាំហើយលោកមិនដែលមើលថែខ្ងុំហើយចិញ្ចឹមខ្ងុំមួយសេនទេហេតុអីមកលួចរបស់ខ្ងុំអស់ពីខ្លួនចឹងរាល់ថ្ងៃខ្ងុំគ្មានកំលាំងចិត្តរកសុីតទៅទៀតទេ ចឹងសូមយកមកអោយខ្ងុំវិញមក ខ្ងុំត្រូវការចិញ្ចឹមកូនខ្ងំតទៅមុខទៀត
សូមមិត្តភ័ត្តបងប្អូនដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ងុំទេហេតុអីមិនយកអោយខ្ងុំវិញចាំបាច់គេចខ្លួនបែបនេះខ្ងុំទុកឪកាសអោយលោកយូរដែរហើយក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផងដែលនាងខ្ងុំបានប្រកាសតាមរយះសង្គមFb
បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន” ។ យ៉ាងណាមិញក្រោយបានឃើញបែបនេះភ្លាម ពេលនេះអតីតស្វាមីរបស់អ្នកនាង លី ម៉ារីណា គឺលោក សាត ចាន់ថន បានចេញមុខធ្វើការបដិសេធចំពោះរឿងនេះថាលោកមិនបានយកអ្វីឡើយ
ដោយក្នុងនោះលោកបានភ្ជាប់លិខិតបដិសេធនិងសារមួយឃ្លាថា “ខ្ញុំបាទ សាត ចាន់ថន សូមបដិសេធចំពោះប្រពន្ធជាទីស្រឡាញ់ដែលបានផុសព័ត៏មាន កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២២” ៕