អ្នកគាំទ្រកាន់តែបារម្ភ! ទើបត្អូញ «ហត់គ្រប់យ៉ាង» ស្រាប់តែ ឆន សុវណ្ណរាជ ធ្លាក់ខ្លួនឈឺដេកព្យួរស៊ឺរ៉ូម

ពិតណាស់ កាលពីប៉ុន្មានថ្ងៃកន្លងទៅ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភម្ដងហើយ ក្រោយឃើញលោកបង្ហោះរូបភាពឱបបងស្រីធំពោលពាក្យនឹកទៅកាន់ម្ដាយដែលចែកឋាន ដោយបង្ហាញអារម្មណ៍ហាក់ហត់នឿយខ្លាំង ត្អូញហត់នឿយនឹងគ្រប់យ៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្រាប់តែមកដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នេះ តារាចម្រៀង ឆន សុវណ្ណារាជ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រហាក់បង្ហាញការបារម្ភ និងអាណិតរូបលោកខ្លាំង ក្រោយពីបានឃើញលោកធ្លាក់ខ្លួនឈឺគេងព្យួរស៊ឺរ៉ូម ដោយបានប្រាប់ឱ្យដឹងថាលោកទ្រាំលែងបានហើយ ព្រោះតែធ្វើការហួសកម្លាំងរហូតធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែក៏មិនមានអ្វីធ្ងន់ធ្ងរនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាពដៃព្យួរស៊ឺរ៉ូមភ្ជាប់ជាមួយ Caption រៀបរាប់លើបណ្ដាញសង្គមថា ៖ «ទោះបីជាម៉ាស៊ីនក៏ចេះខូចដែរ ពូរាជទប់លែងជាប់ហើយ ធ្វើការហួសកម្លាំង ចូលពេទ្យបានសម្រេច ប៉ុន្តែ I am ok មិនធ្ងន់ធ្ងរនោះទេ បន្តិចទៀតលែងអីហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ ក៏ដូចមិត្តអ្នកសិល្បៈជាច្រើន បានចូលបញ្ចេញមតិសម្ដែងនូវការព្រួយបារម្ភ ព្រមទាំងជូនពរឱ្យលោកឆាប់ជាសុខភាពល្អវិញជាបន្តបន្ទាប់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds