ភរិយា ឆា យ វីរៈយុទ្ធ មានស្នាដៃច្រើន មិន​នឹកស្មានអាច និពន្ធចម្រៀង និង Melody បានយ៉ាងល្អ

អ្នកនាង សែ ចាន់ឌី ដែលគេស្គាល់ថាជាឧត្តមភរិយារបស់លោក ឆាយ វីរៈយុទ្ធ មិន​ត្រឹម​តែ​ក្មេង ស្អាត ឆ្លាត មានមុខជំនួញច្រើននៅក្នុងដៃប៉ុណ្ណោះទេ ថែមទាំងមានសម​ត្ថភាព​ពិ​សេ​សអាចនិពន្ធចម្រៀង និង Melody បានយ៉ាងល្អផងដែរ។

រៀបរាប់ត្រួសៗ បទចាស់ៗដែលអ្នកនាងធ្លាប់បានសរសេរកន្លងមកមានដូចជា៖ សុខទុ​ក្ខបងយ៉ាងណាអូនចង់ដឹងទេ – ឆាយ វីរៈយុទ្ធ នឹកសង្សារចាស់ – ឆាយ វីរៈយុទ្ធ ហួស​ពេ​លដែលបងត្រូវអើពើ – មាស សុខសោភា ទឹកភ្នែកមួយលានដំណក់ – ឆាយ សុវណ្ណារី នឹ​ង​បទល្បីៗជាច្រើនទៀត ។

ហើយថ្មីៗនេះ គេសង្កេតឃើញមានបទមួយចំនួន ដែលកំពុងតែអង្រួនបេះដូងយុវវ័យ ប​ក​​ស្រាយដោយ លោក ឆាយ វីរៈយុទ្ធ គឺសុទ្ធសឹងតែជាស្នាដៃនិពន្ធទំនុកច្រៀង និង Me​l​ody របស់អ្នកនាង មានដូចជាបទ នឹកអូនស្ទើរដាច់ខ្យល់ និង ខុសលើបងចុះ ជាដើ​ម។មិនសរសើរមិនបាន បើទោះបីជាការងារផ្ទាល់ខ្លួនរវល់ដកឃ្លាមិនរួចយ៉ាងណា ក៏អ្នកនា​ងនៅតែឆ្លៀតសរសេរបានជាហូរហែរ ហើយអត្ថន័យវិញចាក់កអ្នកស្តាប់តែម្តង។

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds