ស្រណោះណាស់ ! គ្រប់គ្នា រំជួលចិត្ត ក្រោយឃើញ ព្រះភក្ត្រ ព្រះនាងតូច ស្រពាប់ស្រពោន បែបនេះ, សព ជីដូនបង្កើត របស់ ព្រះនាងតូច នឹងបូជា នៅ…
កាលពីម្សិលម៉ិញនេះ នាម៉ោងជាង ៣ ល្ងាច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ គេឃើញ ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហឫទ័យ យ៉ាងខ្លាំង ដោយសារតែបាត់បង់ ជីដូនបង្កើត ជាទីស្រឡាញ់បំផុត របស់ ព្រះនាង។ ក្នុងនោះ ព្រះនាងតូច បានសម្ដែងពីព្រះទ័យថា “មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត
ខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្ត រន្ធត់ ក្តុកក្តួល ជាពន់ពេកណាស់ ចំពោះការចាកចេញ ដ៏ឆាប់រហ័ស នៃជីដូនបង្កើតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំ បានទទួលមរណភាព កាលពីម៉ោង ១១:៣៩ នាទី ព្រឹក នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ម៉ាក់យាយ ជាទីស្រឡាញ់ របស់ចៅ ចៅស្តាយណាស់ ដែលចៅមិនបានជួប និងនៅក្បែរ ម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់ សុំអោយម៉ាក់យាយ នៅជាមួយចៅអោយបានយូរ តែពេលនេះ ម៉ាក់យាយ ទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។
ឱ! ម៉ាក់យាយអើយ ចៅនៅតែនឹក នឹក នឹក និងចងចាំ ពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ។”។
ចំណែកមុននេះបន្តិច នាព្រឹក ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ព្រះនាងតូច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចបញ្ជាក់ប្រាប់ថា “ខ្ញុំម្ចាស់ នាងខ្ញុំ សូមទូលថ្វាយ និងជម្រាបជូន អោយបានជ្រាបថា “ពិធីបុណ្យសព ជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត កំពុងប្រារព្ធធ្វើ បុណ្យតាមគន្លងព្រះពុទ្ធសានា នៅវត្តបទុមវតី រាជធានីភ្នំពេញ។ ពិធីបូជាសព ជីដូនខ្ញុំ នឹងធ្វើឡើង នៅម៉ោង៧ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ នា បរិវេណ វត្តបទុមវតី។ “
សូមសម្ដេច ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកម្នាង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលស្រឡាញ់រាប់អានជីដូនខ្ញុំ សូមយាង និង អញ្ជើញចូលរួម ជាការជូនដំណើរ ជាកិច្ចចុងក្រោយ។ ជាមួយគ្នា ពុកម៉ែបងប្អូនជិតឆ្ងាយដែលគាំទ្រ និងស្រឡាញ់ខ្ញុំ ក៏អាចចូលរួម មកគោរព សពជីដូនខ្ញុំបានដោយមេត្រីភាព។ សូមអរព្រះគុណ និងសូមអរគុណ”។
ក្រោយឃើញ ព្រះភក្ត្រ ដ៏សែនក្រៀមក្រំ របស់ ព្រះនាងតូច រួច ធ្វើឲ្យ គ្រប់គ្នាទប់ចិត្តលែងជាប់ហើយ ក៏បានចូល comment ថា ៖ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះផង ព្រះនាងតូច, សូមវិញ្ញាណគាត់ ទៅកាន់សុគតិភពផង, សោកស្តាយផង, ការព្រាត់ប្រាស់ ដោយមរណភាព ពិតជាសោកសង្រេង មែនទែន អ្នកដែលបានឆ្លងកាត់ទើបដឹង។