ផុងខ្លួនបំណុលតុងទីនមួយសានេះ ម៉ាដូណា សឹងធ្លាក់ដល់សូន្យ រហូតប្រកាសក្ស័យធនហាងលក់ពេជ្រ….

ដូចប្រិយមិត្តបានជ្រាបហើយពីរឿងរ៉ាវរបស់លោក ម៉ាដូណា ដែលកាលពីមួយរយៈមុន លោកបានយំសោកប្រកាសក្ដែងៗនៅក្នុងកម្មវិធីជជែកកម្សាន្តមួយថាលោកកំពុងវណ្ឌ-ករឿងលុយតុងទីន ដោយសារកូនតុងទីនរត់បាត់ស្រមោល ទើបលោកជាមេត្រូវចេញសងជំនួសឱ្យកូនៗផ្សេងៗទៀត ដែលគិតជាទឹកលុយសរុបរហូតដល់ទៅខ្ទង់ជាង ៥០ ម៉ឺនដុល្លារអាមេរិកឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលវេលាដ៏លំបាកនេះ ម៉ាដូណា ប្រឹងប្រែងរកលុយសងបំណុលគេទាំងយប់ទាំងថ្ងៃ ចំណែកឯទ្រព្យសម្បត្តិដូចជាដីធ្លី ឡាន ជាដើម លោកបានយកទៅលក់ យកទៅដាក់បញ្ចាំស្ទើរអស់ពីខ្លួន ហើយកន្លងមកនេះលោកក៏បានឱ្យដឹងថា លោកដើរខ្ចីបុលអ្នកជិតស្និទ្ធដើម្បីដោះទ័លផងដែរ។ ក្រោយជួបរឿងដ៏កក្រើកនេះរួចរហូតមកដល់ពេលនេះ គេសង្តេតឃើញជីវិត ម៉ាដូណា ហាក់នៅលិចអណ្តែតៗមិនទាន់បានធូរស្រាលនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះទៀត នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ នេះ លោកស្រាប់តែបង្ហាញប្រាប់មហាជនតាមគណនីហ្វេសប៊ុកថា លោកហាងលក់ពេជ្ររបស់លោក ដែលខំសាងជាមួយគូស្នេហ៍នោះ ត្រូវបានក្ស័យធនទៀត ក្រោយលង់ខ្លួន និង ការទុចិត្តក្នុងរឿងបំណុលតុងទីន។ លោក ម៉ាដូណា បានរៀបរាប់ដូច្នេះថា​ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នេះជាហាងលក់ពេជ្ររបស់ខ្ញុំ និង ប្តីខ្ញុំ ហើយក៏គ្មានអ្វីចម្លែកដែរក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីងនៅផ្សារតូច ហើយខ្ញុំផ្ទាល់ក៏សម្រេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បៈ តែពេលនេះហាងរបស់ខ្ញុំត្រូវក្ស័យធន ដោយសារការទុកចិត្តឱ្យដេញតុងទីន និង រាប់អានចំពោះមនុស្សខុសជាច្រើន ខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសម្តី និង រូបភាពខាងក្រៅ ជៀសវាងមានវិបត្តិសារីដូចខ្ញុំ»

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds