ញាក់សាច់! ទម្លាយប្រាក់បំណុលដែល ផេនខេក ជំពាក់គេសរុបរហូតដល់ទៅ
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតារាភេទទី ៣ ផេនខេក ដែលទើបតែបានប្រកាសលែងលះជាមួយស្វាមីរបស់ខ្លួនមិនទាន់និងបានប៉ុន្មានថ្ងៃផង ស្រាប់តែនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ នេះ ផេនខេក ត្រូវបានម្ចាស់បំណុលជាច្រើនបានបង្ហោះសារគំរាមទាមទារបំណុលខ្ទង់មុឺនដុល្លារដែលនាងបានជំពាក់គេហើយមិនទាន់បានសងគេ
ជាហូរហែរ ដោយម្ចាស់បំណុលបានបញ្ជាក់ថាបានទុកពេលអោយហើយតែ ផេនខេក ហាក់មិនអើពើជាមួយលុយគិតសងខ្លួនវិញសោះរហូតមកដល់ពេលនេះ តែងតែយកលេសថ្ងៃនេះថ្ងៃនោះមិនច្បាស់លាស់រហូតមកជាង ១ ឆ្នាំជាងហើយ ។ ដោយឡែកទៀតសោតទន្ធឹមនិងនេះ ផេនខេក
ក៏បានបញ្ជាក់ពីប្រាក់បំណុលដែលខ្លួនបានជំពាក់គេគឺសរុបរហូតដល់ទៅ ១៥ មុឺនដុល្លារ ដើម្បីយកប្រាក់ទៅធ្វើការបង្វិលរកសុី ប៉ុន្តែក្ស័យធនបណ្ដាលអោយខាតបងទាំងស្រុង៕