ដំណឹងល្អ! អ្នកចង់ក្លាយជាមន្ត្រីរាជការត្រៀមខ្លួនទៅក្រសួង ស្ថាប័នគ្រោងជ្រើសរើសរាប់ពាន់នាក់
ក្នុងឆ្នាំ២០១៩នេះរាជរដ្ឋាភិបាលបានឯកភាពជាគោការណ៍ឲ្យក្រសួង ស្ថាប័នរដ្ឋជ្រើសរើសមន្ត្រីរាជការស៊ីវិលក្រមខណ្ឌ និងជាប់កិច្ចសន្យាជាច្រើនពាន់នាក់សម្រាប់បំពេញកន្លែងនៅទំនេរ និងសេចក្តីត្រូវការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ សរសេរថារាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឲ្យមានការជ្រើសរើសមន្ត្រីក្រមខណ្ឌទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន៥ ៩៩៦នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន១៦ ៥៨០នាក់។
ក្រសួងដែលជ្រើសរើសបុគ្គលិកក្របខណ្ឌច្រើនជាងគេគឺក្រសួងអប់រំចំនួន៣ ៦០០នាក់ និងតាមពីក្រោយដោយក្រសួងសុខាភិបាល ចំនួន១ ៣០០នាក់។ នេះបើតាមប្រភពដដែល។
បើតាមសេចក្តីជូនដំណឹង ក្រសួងស្ថាប័ន នីមួយៗនឹងប្រកាសជ្រើសរើសបុគ្គលិករៀងៗខ្លួន និងត្រូវប្រកាសលទ្ធផលយ៉ាងយូរត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩៕