ឧកញ៉ាហេងឡុង ប្រាប់ថាក្តីស្រមៃបានសម្រេច បានចូលក្រាបសំពះសម្តេចតេជោ បើគ្មានការគាំទ្រពីព្រះរស់ទាំងពីរ ឧកញ៉ាមិនមានលទ្ធភាពជួយជ្រោមជ្រែងសិល្បករចាស់ជរាឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឧកញ៉ា ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ បានរៀបរាប់នៅក្នុងបណ្ដាញគណនីហ្វេសប៊ុកប្រាប់ថា “ក្តីស្រមៃរបស់ខ្ញុំបាទបានសម្រេច ម្សិលមិញខ្ញុំបាទមានកិត្តិយសដ៏ធំធេងបំផុត ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ បានចូលក្រាបសំពះបង្ហាញពីការគោរពស្រឡាញ់បំផុតចំពោះលោក។ លោកទាំងពីរ គឺជាអ្នកមានគុណទីពីរសម្រាប់ជីវិតខ្ញុំ ទើបខ្ញុំមានថ្ងៃនេះ បើគ្មានការគាំទ្រពីព្រះរស់ទាំងពីរទេ ខ្ញុំបាទមិនមានលទ្ធភាពក្នុងការជួយសម្រាល និងជ្រោមជ្រែងបងប្អូនសិល្បករចាស់ជរាឡើយ ខ្ញុំបាទនឹងបន្តអោយអស់ពីលទ្ធភាពសម្រាប់បេសកកម្មដ៏សំខាន់មួយនេះ៕ ប្រភព៖ Heng Loong ”