លោកផែង វណ្ណៈ ទើបតែទិញរថយន្តស៊េរីទំនើបបាន៥ថ្ងៃ ចោរលួចកញ្ចក់ទាំងសងខាង ,លោកស្នើដល់សមត្ថកិច្ចជួយរកចាប់អ្នកទិញរបស់ចោរ…

យោងតាមផេកហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះនាព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២២ នេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនខឹងទេចោរ​ព្រោះវាក្របានវាលួច​ តែអ្វីដែលខឹងគឺ​ពួកទិញរបស់ចោរ​ បេីទូរស័ព្ទ​ មាសពេជ្រកែវកង​ ខ្ញុំមិនថាទេ​ ព្រោះមានការនាំចូល​ និងមានការដាក់លក់ពេញទីផ្សារ​ ។ តែ​កញ្ចក់​រថយន្ត​ សេរី​ទំនើប​ថ្មីៗ​ដែល​គ្មាន​ក្រុមហ៊ុន​នាំចូលផង​ ហេតុអ្វី​បាន​អ្នកលក់​ហ៊ាន​ទិញ​ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​ទិញពីចោរតែ​ ៥០-៦០​ ដុល្លារ​តែ​ប៉ុណ្ណោះ​ ពេល​លក់ចេញវិញ​សុទ្ធតែ​ ៥០០​-៦០០​ ដុល្លារ​ កន្លែង​ខ្លះ​លក់ចេញ​រហូត​ ១០០០​ ដុល្លារ​ ក៏មាន​ សម្រាប់​ប្រភេទ​រថយន្ដ​ Lexus Kuro 570 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីម្ចាស់​រថយន្ត​ដេីររកទិញ​វាមិនលក់អោយទៀត​ ទាល់តែ​មាន​ខ្សែរយៈបានវាលក់អោយ​ ។ ជាក់ស្តែង​ដូចរថយន្ត​ខ្ញុំ​ជាដេីម​ ទិញពីឃ្លាំងទេីបតែបាន​ ៥​ ថ្ងៃ​ ចោរលួចកញ្ចក់ទាំងសងខាង​ពេល​ខ្ញុំឈប់​ចូល​មិនបាន​ ៥​ នាទី​ផង​ នៅម្ដុំបឹងកក់២​ ខណ្ឌ​ ទួល​គោក​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​សមត្ថកិច្ច​ដែល​ចាប់​ចោរលួច​កញ្ចក់​រថយន្ត​បាន​ គួរតែសួរចម្លេីយចោរ​ដេីម្បី​ស្រាវជ្រាវ​ចាប់​អ្នកលក់​អោយបានកុំលេីកលែងអោយសោះ​ ។ ពេល​ចាប់​អ្នក​លក់បានត្រូវសួរចម្លេីយ​រក​ប្រភព​នាំចូល​កញ្ចក់​ផង​ តេី​កញ្ចក់​រថយន្ត​សេរី​ទំនើប​ៗថ្មីៗ​គាត់​នាំមកពី​ប្រទេស​ណា​ មាន​វិក្កយបត្រ​នាំចូល​ទេ​ ? មានបង់​ពន្ធនាំចូលទេ​ ? បេីគ្មាន​ឯកសារ​២ខាងលេីនេះទេ​គឺ​គាត់​ឃុបឃិត​ទិញ​របស់​ចោរតែម្ដង​ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds