ទីបំផុត ពូ ចក់ សម្រេចចិត្តចូលបួស ដោយសារតែមូលហេតុទាំងអស់នេះ .… (មានវីដេអូ)
ភ្នំពេញ: ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញនេះមានរឿងរ៉ាវកក្រើកនឹកស្មានមិនដល់ ក្រោយបែកធ្លាយរូបភាពឈរកៀកកើយគ្នា ក្នុង Clup ជល់កែវយ៉ាងមានក្តីសុខ ក្រោយលិចលឺដំណឹងបញ្ជាក់ច្បាស់ៗ មីងផល្លា និង Admin ជីងចក់ បានប្រកាសចែកផ្លូវគ្នាដាច់ស្រេចហើយ។ អ្វីដែលគ្រប់គ្នាហួសចិត្តនោះគឺ គាត់បានធ្វើការសម្តែងរួចកុហក អ្នកតាមដានពេញមួយប្រទេស ធ្វើអោយមហាជនជាច្រើន កាន់តែអស់ទំនុកចិត្ត នឹង គិតចំៗថានេះជាការសម្តែងដើម្បីល្បី លក់ផលិតផលទេ ជាក់ស្តែងប្តីប្រពន្ធគេនៅតែនៅជាមួយគ្នាធម្មតាទេ ពេលគេបិទឡាយនោះ។
ទោះជាមានការបកស្រាយ កាលពីយប់ម្សិលមិញ ដោយប្រពន្ធ ពូចក់ បកស្រាយ រួចស្រាប់តែ Admin ចក់បកស្រាយម្តង រួចនិយាយស្រដៀងៗគ្នាទេ គឺគាត់ទាំង២មិនបានត្រូវគ្នាវិញឡើយ។
សម្រាប់ផល្លា បាននិយាយក្នុងឡាយគាត់ថា:ជាក់ស្តែង ទ្រិញ ផល្លា បានធ្វើការឡាយបងស្រាយតាមពេលវេលាម៉ោងកំណត់ នៅយប់ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2022 ដោយបានឡាយរៀបរាប់ទាំងទឹកភ្នែក និយាយបណ្តើរអួលដើមក បណ្តើរធ្វើអោយមហាជនជាច្រើន អាណិតផង ស្អប់ផង ជាពិសេសតាមរយះការខមិននោះ គឺគេឈប់អោយគាត់សម្តែងទៅ។
មានសំណួរមួយសួរប្រពន្ធចក់ យ៉ាងចាក់ដោតថា: ចុះមិនក្នុងរូបញញឹមស្រស់ម្លេះ ដូចមានក្តីសុខណាស់?
គាត់បន្តទៀតថា បញ្ហាដែលអោយមានរឿងធ្វេសប្រហែសនេះកើតឡើង គឺដោយសារតែគាត់ផឹកស្រា អស់ច្រើនពេកគាត់ញញឹមដោយមិនដឹងខ្លួន ហើយក៍មិនដឹងថាបានថតជាមួយគ្នាដែល ស្មានតែមិត្តភក្កិ ជាពិសេសគឹ ស្រាធ្វើអោយគាត់បាត់បងស្មាតីទាំងស្រុង។
ហើយចំណែក ចក់ និង ខ្ញុំ គឺមិនមែនយកគ្នាដូច ញី ដូច ឈ្មោលទេ ខ្ញុំមិនមែនសនកទេ សូមយល់ផង កុំខមិនពាក្យបែបនេះ។
ងាកមកស្តាប់ការបកស្រាយចក់វិញ បាននិយាយថា:លុះមកដល់យប់ថ្ងៃតែមួយ ស្រាប់តែ ពូ ចក់ បានសម្រេចចិត្តបើកការឡាយ បកស្រាយរឿងថតរូបជាមួយអតីតភរិយា ដោយគាត់បាន ដាក់ចំណងជើងក្នុងឡាយនោះថា:ដល់ម៉ោងបកស្រាយ🙏🤦🏻♂️
គាត់បន្តទៀតថា តាមរយៈរូបភាពនេះ Adminជីងចក់ បានលើកដៃសំពេះ សុំទោសដល់បងប្អូនមហាជន តែលោកថា មិនដូចអ្វី ដែលបងប្អូនគិតនោះទេ មិនមែនថា ប៉ុន្មានថ្ងៃនេះឈ្លោះគ្នាហែកហួរគ្នា ហេតុអ្វីបានមកត្រូវគ្នាវិញ ធ្វើឲ្យតាមដានដាច់ចង្កេះ តែចំពោះខ្លួននៅតែប្រកាន់ជំហរថា ពួកខ្លួនមិនត្រូវគ្នានោះទេ។
លោកបន្តថា ចំពោះរូបថតមួយសន្លឹកនេះ អាចបងប្អូននិយាយថា ចុះបើជួបហើយមិនក៏មិនដើរចេញ ហេតុអីពេលឃើញហើយចាំបាច់ទៅស្និទ្ធស្នាលថតធ្វើអី? បងស្រីម្ចាស់កម្មវិធីនេះ គាត់ថាដើម្បីបំពេញមុខកម្មវិធីរបស់គាត់ គាត់សុំថតតែ១សន្លឹកទេ តែខ្លួនក៏អត់ដឹងថា រូបភាពនេះ អ្នកណាជាអ្នកផុសចេញមកដែរ ហើយបើសិនជាខ្លួនដឹងថារូបថតហ្នឹង ត្រូវបានផុសចេញជាសាធារណៈនោះ ក៏ខ្លួនហាមអ្នកផុសនោះមិនឲ្យផុសចេញដែរ ព្រោះវាមានការយល់ច្រឡំ ថាពួកខ្លួនទាំង២នាក់ត្រូវរ៉ូវគ្នាហើយ។
បន្ថែមលើនេះ លោកបានបញ្ជាក់ច្បាស់ៗថា «មកទល់ពេលនេះម៉ោងនេះ សួរថាខ្ញុំឈឺចាប់ទេ សួរថាខ្ញុំខឹងទេ កូនប្រុសរងការប្រមាថប៉ុណ្ណឹងហើយ សួរថាខ្ញុំទទួលយកបានអត់? ខ្ញុំទទួលយកអត់បានទេ ហើយសូម្បីតែម្ដាយខ្ញុំ ក៏គាត់សួរទៀតថា កូន ឃើញរូបថតគេផុសព្រោងព្រាតកូនឯងត្រូវគ្នាវិញមែន ខ្ញុំថាអត់ទេម៉ែ ឥឡូវគាត់ឡើងមក គាត់ឈឺផង គាត់ឡើងមក គាត់ឡើងមកភ្នំពេញតាំងពីម្សិលមិញ ខ្ញុំថាអត់ទេ ហើយខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំទៅចូលរួមកម្មវិធីខួបកំណើតរបស់បងស្រីមួយ គាត់ហៅខ្ញុំទៅ ហើយបន្ទាប់មក គាត់ក៏ហៅខាងនោះមកដែរ ដើម្បីឲ្យពួកយើងជួបគ្នាដើម្បីធ្វើការចរចា ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង ថាខ្ញុំអត់ទេ ហើយខ្ញុំក៏បានប្រាប់ម៉ែខ្ញុំអញ្ចឹងដែរ»។
លោកថា បើសម្ដែង ឲ្យសម្ដែងយ៉ាងម៉េច សម្ដែងឲ្យប្រពន្ធហែកហួរ ឲ្យប្រពន្ធជាន់ឈ្លីកិត្តិយសខ្លួនឯងផង អ្នកមានគុណផង សួរថា អាហ្នឹងសម្ដែងមែន សួរថា ខ្លួនជាកូនប្រុសដើមទ្រូង៥ហត្ថយកអាហ្នឹងទៅសម្ដែងមែន៕