រឿងមានហេតុ បំណុលមានម្ចាស់, ពូចក់ថា ខ្លួនអត់ចេះសម្ដែង អត់ចេះPrankទេ និងលើកដៃសំពេះសុំទោសចំពោះ… (មានវីដេអូ)
ស្របពេលរឿងរ៉ាវបែកបាក់ចំណងស្នេហ៍ជាប្ដីប្រពន្ធរវាងAdminជីងចក់ និងអ្នកនាង ផល្លា ក្លាយជាប្រធានបទដ៏រសើបនោះ ស្រាប់តែបែកធ្លាយរូបថត១សន្លឹក ធ្វើឲ្យមហាជនគិតថា ពួកគេទាំង២នាក់ត្រូវគ្នាវិញ រឿងកន្លងមកគ្រាន់តែជាការសម្ដែងយកល្បីប៉ុណ្ណោះ។
រូបថតមួយសន្លឹកនេះ គេឃើញAdminជីងចក់ និងអ្នកនាង ផល្លា ឈរក្បែរគ្នាយ៉ាងស្អិតរមូត ហើយមានការបង្ហាញថ្ងៃខែនៅលើរូបនោះទៀតផង ដោយបញ្ជាក់ថា ថតនៅ វេលាម៉ោង២និង៤៧នាទីយប់ ឆ្លងចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ក្រោយពីរូបថតនេះ ត្រូវបានបែកធ្លាយបង្កជាការចាប់អារម្មណ៍នោះ Adminជីងចក់បង្ហោះសារប្រាប់ថា «កុំជ្រួលច្របល់បងប្អូន! រូបថតមួយសន្លឹកដែលបែកធ្លាយមុននឹង ខ្ញុំនឹងLiveបកស្រាយយប់នេះ ម៉ោង9នៅក្នុងអាខោនផ្លូវការរបស់ខ្ញុំ»។ ខណៈ អ្នកនាង ផល្លា បញ្ជាក់ដែរថា «យប់ឡាយបកស្រាយរឿងរូបយប់មិញ!»។
ទីបំផុត ពួកគេក៏បានឡាយតាមការសន្យា ដោយអ្នកនាង ផល្លា ធ្វើការឡាយបកស្រាយមុន ដោយបញ្ជាក់ថា ខ្លួនមិនអាចយករឿងគ្រួសារមួយប៉ុនណាណី មកលេងសើច យកមកសម្ដែង ទាក់ទាញViews យកចំណាប់អារម្មណ៍នោះទេ។
អ្នកនាង បានបន្ត ដោយបកស្រាយរឿងយប់មិញថា ដោយសារតែមានកម្មវិធី បងស្រី បងប្រុស គាត់ហៅទៅជល់គ្នា បងស្រីបងប្រុស គាត់ចង់ឲ្យត្រូវគ្នា ក៏ហៅទៅជល់គ្នា ហើយ២នាក់ខ្លួន អត់មានចេតនាអីថានឹងជួបគ្នាទេ ព្រោះអត់បានដឹងខ្លួនមុនទេ។
អ្នកលក់អនឡាញដ៏ល្បីរូបនេះបន្តថា ពេលជល់គ្នា ក៏ថតរូប ថតអីជាមួយគ្នាធម្មតាទៅ ព្រោះនៅទីសាធារណៈ អ្នកណាទៅធ្វើអីអាក្រក់ ឬឈ្លោះគ្នា ធ្វើអីដាក់គាត់បាននោះទេ បើរឿងខឹង ខឹងហើយ។ ដូចខ្លួនបញ្ជាក់អញ្ចឹង ខ្លួនក៏នឹកស្រឡាញ់គាត់ គាត់ក៏នៅស្រឡាញ់ខ្លួន ចិត្តអត់ទាន់ដាច់ពីគ្នា សួរតែឲ្យយកគ្នាវិញនៅ នៅទេ គ្រាន់តែជួបគ្នាវ៉ាក់អ៊ើនៅខាងក្រៅ ហើយថតរូបធម្មតាតែប៉ុណ្ណឹង អត់ទាន់ត្រូវគ្នាទេ។
អ្នកនាង ផល្លា បញ្ជាក់ទៀតថា ពួកខ្លួនអត់ទាន់យកគ្នា អត់ទាន់ត្រូវគ្នានោះទេ គ្រាន់តែថាបើជួបគ្នានៅខាងក្រៅ គឺធម្មតា អត់អាចទៅវ៉ៃគ្នាបែកក្បាលហូរឈាមអីនោះទេ តែបើថា ឲ្យយកគ្នាជាប្ដីប្រពន្ធវិញនៅ? អត់ទាន់បានយកគ្នាវិញទេ។
ពាក់ព័ន្ធនឹងរូបថត១សន្លឹកបែកធ្លាយនោះ អ្នកនាង ផល្លា បានបញ្ជាក់ទៀតថា នេះគ្រាន់តែជារូបថតជាមួយគ្នាធម្មតា ហើយការថតនេះ ក៏អត់មានចេតនានឹងថត ហើយក៏អត់មានដឹងថា គេថតទៀតលក្ខណៈថា យើងទៅក្លឹប មិនផឹក បើខ្លួនផឹកផ្ទះមិនភក្ដិឡើងស្រវឹ,ងហើយ ទម្រាំតទៅក្លឹបទៀត។ អញ្ចឹងពេលហ្នឹងអត់ដឹងថា គេថតនោះទេ ដល់ថ្ងៃឡើងបើកទូរសព្ទភ្ញាក់ព្រើតតែម្ដង។
ក្រោយអ្នកនាងផល្លា ឡាយបកស្រាយរឿងនេះរួចមក នៅយប់ថ្ងៃដដែលនោះ Adminជីងចក់ក៏បានឡាយបកស្រាយស្រដៀងគ្នានេះផងដែរ ដោយរៀបរាប់ថា រូបថតនេះ ជារូបថត ដែលថតកាលពីយប់មិញ ប៉ុន្តែរូបហ្នឹងសូម្បីតែខ្លួន និងអតីតភរិយា ក៏ហួសចិត្តដែរ។ បានន័យថា ការជួបគ្នានេះ កើតឡើងដោយការរៀបចំ ព្រោះនៅក្នុងការជួបគ្នានេះ គឺមានបងស្រីម្នាក់ ហៅទៅខួបកំណើតកូនស្រីរបស់គាត់។