ប្ដីបែបនេះរកឯណាបាន? កែកុនភ្នែករួចLove Riyaពិបាកចិត្ត ស្រាប់តែប្ដីនាងថា កុំថាឡើយភ្នែកអូនល្អៀងប៉ិននឹង ទោះអូនមើលមិនឃើញ…(មានវីដេអូ)
គេនៅចាំបានថា ពេលទាក់ទងអ្នកនាងLove Riyaដំបូងនោះ លោកប៉ូលិសរូបសង្ហា ហេង គីមហៀង បានប្ដេជ្ញា យកបេះដូង ការពារប្រពន្ធកូនរបស់ខ្លួន ហើយអ្នកលក់អនឡាញដ៏ល្បីរូបនេះ ក៏ត្រូវការបុរសបែបនេះចូលមកក្នុងជីវិតរបស់ខ្លួនផងដែរ។
ដោយឃើញថា បុរសរូបនេះ មានលក្ខណៈសម្បត្តិគ្រប់គ្នាអាចការពារខ្លួន និងកូនបាននោះ អ្នកនាងLove Riya ក៏បានដឹកដៃ លោកប៉ូលិសរូបសង្ហា ហេង គីមហៀង ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។
ក្រោយពេលរៀបការ គេសង្កេតឃើញថា ស្នេហារបស់ពួកគេមានរឿងរកាំរកូសតិចតួចជាមួយគ្នាផងដែរ តែនៅតែអាចផ្សះផ្សាគ្នាបានវិញ ហើយលោកប៉ូលិសរូបសង្ហារូបនេះ ដឹងខុសចេះកែ និងធ្លាប់សន្យាមិនធ្វើឲ្យភរិយារបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ។
អ្វីដែលពិសេសនោះ ពេលមានរឿងជាក់ស្ដែង រូបគេ បានធ្វើដូចការនិយាយមុនពេលរៀបការមែន ដោយប្រើរូបភាពជាបុរសដើមទ្រូងប្រាំហត្ថ តតាំងពាក្យសម្ដីឥតសំចៃជាមួយអតីតសង្សារភរិយារបស់ខ្លួន។ ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តលោកជាខ្លាំង។
ដោយឡែក ថ្មីៗនេះ ក្នុងអំឡុងពេលអ្នកនាងLove Riyaទៅកែដើមទ្រូងនៅប្រទេសថៃនោះ លោក ហេង គីមហៀង បានមើលយកយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តឲ្យប្រពន្ធពេញទំហឹង ជាមួយពាក្យលើកទឹកចិត្ត ក៏ដូចជាស្នាមថើបប្រកបដោយក្ដីស្រឡាញ់នោះ។
ក្រោយភរិយាកន្លែងពិសេសនោះរួចមក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ លោក ហេង គីមហៀង បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយធ្វើការសន្យាទៀតថា «សេចក្ដីសុខសម្រាប់គ្រួសារតូចមួយរបស់ខ្ញុំសន្យាក្នុងនាមជាកូនប្រុសដាច់ខាតគឺខ្ញុំមិនអោយពួកគាត់បាត់បង់ស្នាមញញឹមមួយនេះឡើយ Love Riya មានតែភាពស្មោះត្រង់ទេទើបធ្វើអោយយើងមានស្នាមញញឹមបែបនេះនឹងតរៀងទៅ»។
ក្រោយពីកែកុនចំណុចនេះរួចមក ថ្មីៗនេះ អ្នកនាងLove Riyaបានទៅកែកុនភ្នែកនៅប្រទេសថៃទៀត ហើយប្ដីរបស់អ្នកនាង ក៏បានឡាយវីដេអូ ដោយដាក់ចំណងជើងថា «កាត់ភ្នែករួចហើយ»។
តាំងពីកាត់ភ្នែករួចមកនោះ គេឃើញភ្នែករបស់Love Riyaរហូតមកដល់ថ្ងៃនេះ នៅមិនទាន់បាត់ស្នាមជាំមុខរបួសនៅឡើយទេ រហូតដល់អ្នកនាង បង្ហោះសារថា «ពិបាកចិត្ត ភ្នែកកើតមកមិនស្អាតដូចគេ»។
ងាកមក លោក ហេង គីមហៀង ដោយឃើញភរិយាបង្ហោះសារបែបនេះ លោកក៏បានបញ្ជាក់ជំហររបស់ខ្លួនបន្ថែមទៀតថា «កុំថាឡើយភ្នែកអូនល្អៀងប៉ិននឹង ទោះអូនមើលមិនឃើញ ឬពិការក៏ប្ដីម្នាក់នេះមិនបោះបង់ ឬទុកអូនចោលឡើយ បងស្រលាញ់ប្រពន្ធជាងគេលើលោក Love Riya»។
គួរបញ្ជាក់ថា រូបសម្រស់ កាលពីអតីតកាលរបស់អ្នកនាងLove Riya មិនមែនភាពស្អាតដូចពេលនេះនោះឡើយ ប៉ុន្តែដោយសារតែការចេះលេងខ្លួន កែសម្ផស្សជាបន្តបន្ទាប់នោះ បានកែប្រែមុខមាត់ទៅជាស្អាតគួរឲ្យស្រឡាញ់ដូចពេលនេះតែម្ដង។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបថតជាច្រើនខាងក្រោមទាំងអស់គ្នា ៖