ឡានថ្មីទើបទិញ ត្រូវគេជិះបុក ម្ចាស់ទារសង ៥ម៉ឺនដុល្លារ អ្នកបុកមានត្រឹម១០០ដុល្លារ ម្ចាស់ឡានសុខចិត្តទទួលយកមកហែកចោល
យុវតីម្នាក់បានរងរបួសស្រាលភ័យអង្គុយយំ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុ.កជាមួយរថយន្តស៊េរីទំនើប រងការខូចខាត ហើយម្ចាស់រថយន្តទារសំណងដល់៥ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថា មុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌សលាយខៀវពាក់ផ្លាកលេខភ្នំពេញ1HL-9890ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលបុ.ករថយន្តម៉ាក TOYOTA HiLux Revo ពណ៌សគ្មានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់ តាមផ្លូវបេតុងទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបែកកញ្ចក់មើលក្រោយ នឹងខូចខាតទ្វាមុខខាងស្ដាំ ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល ក្រោយមកដោយភាគីខាងរថយន្ត បានទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារ ដោយលើកហេតុផលថា រថយន្តគាត់ទើបទិញមកថ្មី មិនទាន់បានចាប់ផ្លាកលេខផង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុ ដើម្បីឲ្យអស់ចង្រៃ៕