ពេល​គេ​ថា «រឿង​មិន​ចប់​ទេ​ធំ​ឡើងៗ​ហើយ» ស្រាប់តែ Adminជីងចក់​ក្ដៅ​ឆេវ ទម្លាយ​ អ្នក​បំបែក​ស្នេហ៍​ខ្លួន​ថា…

គេ​សង្កេត​ឃើញ​ថា តាំងពី​មានរឿង​មក លោក ជឿន ប៊ុ​កចក់ ហៅ Admin ជីងចក់ មិន​និយាយ​អ្វី​ច្រើន​នោះ​ឡើយ ទោះ​ប្រពន្ធ​ឡាយ​វីដេអូ ជា​បន្តបន្ទាប់ ហែកហួរ​លោក​យ៉ាងណា​ក៏​ដោយ​ចុះ តែ​ដល់ពេល​និយាយ​ប៉ះពាល់​ដល់​ម្ដាយ​លោក​នោះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូប​នេះ ទ្រាំ​លែង​បាន​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពេល​ប្រពន្ធ​លោក​និយាយ​ថា អត់​ពី​នាង​ទៅ លោក​មានតែ​សម្បកខ្លួន ហើយ​មុន​មាន​ស្រី ឲ្យ​នឹកឃើញ​ដល់​ម្ដាយ គិត​គ្រួសារ​ជាមុន ដោយសារតែ​សព្វថ្ងៃ ពួកគាត់​រស់នៅ​ក្រោម​តង់ លើទឹក នោះ ធ្វើ​ឲ្យ​Admin​ជីងចក់​បញ្ចេញ​រូបថត​ជាច្រើន​សន្លឹក និង​សារ​ដ៏​ភ្ញាក់ផ្អើល​មួយ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin​ជីងចក់​«​នៅ​កំលោះ​មុន​រៀបការ​មាន​ខ្ញុំ​មាន​ឡាន​២​គ្រឿង​ដែរ គ្រាន់​ជិះ​មើល​នាយ​មើល​អាយ​នឹង​គេ​។ ១​ជិះ​ក្នុង​ក្រុង​(Lexus 200T) មួយទៀត​(Raptor 022)​ទុក​ជិះ​ចុះ​ខេត្ត ទៅ​ចំ​ការលេង ឬ​ទៅ​វត្តភ្នំ​ម្ដងម្កាល​ដែរ​។ តែ​ក្រោយ​រៀបការ​ហើយ​អា​ឡាន​២​គ្រឿង​នេះ​វា​មិនដឹង​ជា​ងាប់​ទៅណា​រក​មិនឃើញ​សោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ពូ​ចក់ បានបញ្ជាក់​ក្នុង​ខំ​មិន​ថា «​ប្រាប់​មហាជន​មួយ​នគរ ថា ពូ​មានតែ​សម្បកខ្លួន ចុះ​ឡាន​២​គ្រឿង និង​លុយ​ថ្លៃទឹកដោះ​១១​ម៉ឺន​ដុល្លារ​ទៀត ពូ​បាន​មកពីណា​? សួរថា បើ​ពូ​គ្មាន​សមត្ថភាព​ដល់​ប៉ុណ្ណឹង បូក​ទាំង​ប្រជាប្រិយភាព​ទៀត សួរថា គាត់​ព្រមយក​ពូ​អត់​? ក្មួយៗ​ឆ្លើយ​មក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ មានការ​បញ្ចេញយោបល់​ជាច្រើន ហើយ​ក្នុងនោះ​Admin​ជីងចក់ ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការ​លើក​ឡើង​មួយ​ចំនួន​ផងដែរ​។ ចំពោះ​មតិ​លើក​ឡើងថា «​លេង​មួយ​ក្បាច់​នេះ​ចុក​ណាស់​បង​អើយ​» Admin​ជីងចក់​តប​ថា «​បង​ចង់​ឆ្កួត តែ​បង​ប្រឹង​តាំង​ជំហរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​រឿង​មិន​ចប់​ទេ​ធំ​ឡើងៗ​ហើយ​», Admin​ជីងចក់​តប​វិញ​ថា « ធំ​ដោយ​សា​រអា​ចាក់រុក​អោយ​អ..ញ​បែកបាក់​គ្នា​នឹង មិន​អី​ទេ អាណា​ខ្លះ​នាំគ្នា​មក​ជ​ញ្ជូន​អីវ៉ាន់​ក្នុងផ្ទះ​ពេល​អ​..​ញ​មិន​នៅ កុំ​ថា រួចខ្លួន កា​ម៉ា​រ៉ា​មាន​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​សួរថា មុន​និយាយថា ​ពូ​ចក់​មានតែ​សម្បកខ្លួន​ហ្នឹង​ស្គាល់​គាត់​អត់? ថា​ដេក​ស៊ី​លើ​ប្រពន្ធ ដែល​ស្គាល់ពី​គាត់​អត់? កុំ​ភ្លីភ្លើ​និយាយ​ដៀល​មក​ទាំង​មិន​ដឹងខ្យល់​….. បើ​និយាយ​ពី​ចំណូល​គាត់​អត់​ក្រោម 3000$ ទេ​/​ខែ ហើយ​មុន​ថា​គាត់​គ្មាន​អី ចុះ​អា​លុយ 11​ម៉ឺន​ដុល្លារ​ហ្នឹង​គាត់​បាន​ពី​ណា? ហើយ​បើ​គាត់​មិន​ល្បី​ស្មាន​ចែ ហ្នឹង​យក​ហី ? បើ​គ្មាន​គាត់​ស្មាន​ចែ ហ្នឹង​បានធ្វើការ​ជាមួយ NNP ហី មួយខែ​រាប់ម៉ឺន​ដុល្លារ​ហី? មនុស្ស​ខុស​គឺ​ខុស​ហើយ​មិន​អាច​ប្រកែក​បាន តែ​ហេតុអ្វី​ខុស​កូន ទៅ​ដៀល​ដល់​ម៉ែ​សុទ្ធតែ​នៅក្រោម​តង់ ?»​។ ចំពោះ​ការ​លើក​នេះ Admin​ជីងចក់​តប​ថា «​ទុកចិត្ត ស្រលាញ់ តែ​ចុងក្រោយ​យំ​មិន​ចេញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១Admin​ជីងចក់ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃ​មង្គលការ​នេះ សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​Jorden ផងដែរ​។ ចំណែក​ថ្លៃ​បណ្ដា​ការ ដែល​លោក​ជូនទៅ​ឪពុកម្ដាយ​កូនក្រមុំ​រហូត​ដល់​ទៅ​១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀនពេជ្រ​លោក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​, ចិញ្ចៀនពេជ្រ​ភរិយា​តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​រៀប​មួយថ្ងៃ ពោល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នកនាង​ផល្លា បានមក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេ​រ៊ី​ថ្មី ពណ៌​ខ្មៅ​មួយគ្រឿង ជូន​លោក​ជា​ស្វាមី ដោយ​តាម​ដឹង មានតម្លៃ​ក្បែរ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​ថ្មីៗ​នេះ អ្នកនាង ផល្លា ចាប់បាន អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ ឆា​តទៅ​ស្រីៗ​ដើម្បី​សុំ​ដេក ក៏​ប្រកាស​ឈប់​ទទួលយក​ជា​ប្ដី​តទៅទៀត និង​ធ្វើការ​ឡាយ​បង្ហាញ​លិខិត​លែងលះ​កាលពី​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២​នេះ ដោយមាន​អ្នកទស្សនា​យ៉ាងច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​ពេល​ដល់​Admin​ជីងចក់​ចេញ​ប្រតិកម្ម​ខ្លាំង អ្នកនាង ផល្លា ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​វិញ ហើយ​ធ្វើការ​ឡាយ​លក់​ផលិតផល​ធម្មតា​។ តែ​ក្នុងពេល​កំពុង​ឡាយ​នោះ មាន​អ្នកគាំទ្រ​មួយ​នោះ បាន​លើកឡើងថា «​ចប់​ហើយ​មីង​អើយ​កុហក​គេ​ធ្វើ​អី​ទៀត​? ឡាន​ពូ​ចក់​ខំ​លក់​ទៅ​ដណ្ដឹង​មីង​ធ្វើជា​ប្រពន្ធ ហើយ​ចុងក្រោយ​មីង​ថា​ពូ​ចក់​គ្មានអ្វី​ទាំងអស់ ថែមទាំង​ដៀមដាម​ដល់​គ្រួសារ​របស់គាត់​ទៀត​! ឈប់​ទៅ​មីង​គេ​ដឹង​រឿង​អស់ហើយ​»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds