ស្វីតកប់! នាយក្រឹម មកដល់មុខផ្ទះភ្លាម ភរិយាស្ទុះវឹងរត់ទៅអោបស្វាគមន៍ស្វាមីយ៉ាងផ្អែមល្ហែមតែម្ដង (មានវីដេអូ)
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាកំប្លែងល្បីឈ្មោះ នាយក្រឹម ដែលជាតារាស្វាមីរបស់តារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រីលាភ ដោយក្រោយពេលអ្នកទាំងពីរបានចាប់ដៃសាងជីវិតគ្រួសារមួយគ្នាអ្នកទាំងពីរក៏ទទួលបានកូនភ្លោះស្រីយ៉ាងស្រស់ស្អាតនិងគួរអោយស្រលាញ់ខ្លាំងផងដែរធ្វើអោយគ្រួសារលោកាន់តែមានសេចក្ដីសុខសុភមង្គលខ្លាំងមិនធម្មតាឡើយ ។
យ៉ាងណាមិញបើងាកមកមើលកាលពីពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានឃើញពីសកម្មភាពដែលលោកត្រឡប់មកដល់មុខផ្ទះភ្លាម ស្រាប់តែភរិយាលោករត់ស្ទុះចឹងទៅអោបថើបលោកស្វាគមន៍យ៉ាងផ្អែមល្ហែមតែម្ដង
ហើយថែមទាំងបាននិយាយពាក្យប៉ុន្មានម៉ាត់នេះទៀតថា “អ៊ូយ…នឹកណាស់ បែកតែ១យប់សោះដូចបែក១០០ឆ្នាំហេីយចឹង ហាស់ហា ហេីយមេីលយាយបុិខាងឆ្វេងនោះនឹកអីដែរទេ” ធ្វើអោយមហាជនឃើញហើយច្រណែនខ្លាំងនិងបានស៊ែរចែករំលែកជាហូរហែរផងដែរ៕