ហើយឡើងក្មេង! អីយ៉ា វីរៈ និច បង្ហាញប៉ុន្មានសន្លឹក ក្នុងការតុបតែងខ្លួនចងសក់ទីទុយ រ៉ូបខ្វែងក ស្បែកជើងប៉ាតា មើលទៅឡើងខឃ្យូតកប់ហ្ម៎ង
ហ្វេសប៊ុក៖ តារាចម្រៀង វីរៈ និច គឺជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងតែ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទៅលើសមត្ថភាពការច្រៀងរបស់នាង បូករួមនឹងរូបសម្រស់ដ៏ស្រស់ស្អាត
បើទោះបីជាតារាស្រីរូបនេះទើបតែរៀបការមានស្វាមីរួចហើយក្តី តែនាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងច្រើនដដែរ ។មួយវិញទៀត តារាចម្រៀងស្រីរូបនេះ
មិនត្រឹមតែមានសម្លេងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងឯណោះវិញ គេសង្កេតឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាពខ្លាំងតែម្តង រាល់ការបង្ហាញខ្លួនរបស់នាងតែងទទួលបានការកោតសរសើរ
ជានិច្ច ។តួយ៉ាង កាលពីពេលថ្មីៗមកនេះ វីរៈ និច កាន់តែធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងកាន់តែខ្លាំងឡើង ដោយចេញមកបង្ហាញខ្លួនបែបឃ្យូតៗ ក្នុងការតុបតែងខ្លួនចងសក់ទីទុយ រ៉ូបខ្វែងក
ស្បែកជើងប៉ាតាថែមទៀតនោះ ធ្វើឲ្យរូបសម្រស់នាងកាន់តែក្មេងមើលទៅដូចនារីក្រមុំទើបតែពេញវ័យអញ្ជឹង ៕ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។