ស្ងាត់ៗ សុខ រ៉ាស៊ី ទទួលបានកូនប្រុសម្នាក់ទៀត មុខស្អាតគួរឲ្យខ្នាញ់
ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ទទួលបានសមាជិកគ្រួសារម្នាក់បន្ថែមទៀតហើយ ខណៈដែលនៅមុននេះបន្តិចដំណឹងរីករាយនេះត្រូវបានលោកបង្ហោះនៅលើបណ្ដាញសង្គម ។
លោក សុខ រ៉ាស៊ី បានឱ្យដឹងថា៖ «សូមស្វាគមន៍ សមាជិកថ្មី អៀង រាសីសន្តិភាព កើតថ្ងៃច័ន្ទ ដើមទ្រព្យសម័យរីកចំរើន និងអស់កូវីដ!» ។ បន្ថែមពីនេះពិធីកររូបនេះបានសម្ដែងការដងគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ភរិយា និងកូនប្រុស ហើយលោកក៏មានការជូនពរយ៉ាងច្រើនកុះករពីសំណាក់អ្នកស្គាល់ និងមិត្តភក្ដិរួមអាជីពលោកផងដែរ ។
ថ្លែងតាមទូរស័ព្ទពិធីករ សុខ រ៉ាស៊ី បានឱ្យដឹងទៀតថា ភរិយារបស់លោកបានសម្រាលកូននៅម៉ោង១១ និង៣៧នាទី ថ្ងៃទី០២ ខែឧសភានេះ ហើយអ្នកទាំងពីរមានសុខភាពល្អទាំងម្ដាយ និងកូន ។ លោកបន្តទៀតថា កូនប្រុស អៀង រាសីសន្តិភាព នេះគឺជាសមាជិកទីបីហើយសម្រាប់ចំណងស្នេហ៍ដ៏ល្អិតរមួតរវាងលោក និងភរិយា ។
ដោយឡែកងាកមកការងារសិល្បៈវិញពិធីករសម្បូរវោហាស័ព្ទរូបនេះបានឱ្យដឹងថា បច្ចុប្បន្នខ្លួនកំពុងតែមានភាពមមាញឹកខ្លាំង ទាំងងការងារជាពិធីករ និងមុខជំនួញវង់តន្រ្តី ។ លោកថា ចាប់តាំងពីប្រទេសបើកដំណើរការក្រោយធូរស្បើយកូវីដមក លោកចាប់ផ្ដើមរវល់ខ្លាំងស្ទើររកពេលសម្រាកមិនបាន ពិសេសវង់តន្រ្តីរបស់លោកតែម្ដង ។
គួរបញ្ជាក់ថា បន្ទាប់ពីចាប់ដៃគ្នាជាប្ដីប្រពន្ធមកដល់ពេលនេះពិធីករលោក សុខ រ៉ាស៊ី ទទួលបានកាដូចំណងដៃកូនប្រុសស្រីចំនួន៣នាក់ហើយ ក្នុងនោះកូនដំបូងជាកូនប្រុស កូនបន្ទាប់ជាកូនស្រី និងកូនទីបីជាប្រុសដែលទើបតែសម្រាកនៅព្រឹកមិញនេះ ហើយបន្ទាប់ពីនេះលោក សុខ រ៉ាស៊ី ក៏មានគម្រោងយកពីរនាក់បន្ថែមទៀតផងដែរ។
ពិធីករ សុខ រ៉ាស៊ី មិនសូវបានបង្ហាញពីស្ថានភាពគ្រួសាររបស់លោកនោះទេ ជាពិសេសពាក់ព័ន្ធរឿងប្រពន្ធកូនតែម្ដង ។ ការណ៍នេះកន្លងមក បានធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំថា លោកនៅលីវទៀតផង៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖