បើកឆាកដើមខែ! ថ្លៃសាំង និង ម៉ាស៊ូត ហក់ឡើងមួយក្រឺតទៀតហើយ មកតម្លៃប៉ុណ្ណេះវិញ

តាមរយៈលិខិត របស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៥២៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥៦០០ រៀល ក្នុង ១ លីត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ១០០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃ ៥១៥០ រៀល ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ក៏មានការឡើងថ្លៃចំនួន ១០០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុខ ថ្លៃប្រេងម៉ាស៊ូត មានតម្លៃ ៥៥០០ រៀលក្នុង ១ លីត្រ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds