ក្ដៅៗ ទីបំផុត វែកមុខ​ជនស.ង្ស័.យ ២នាក់ដែលពាក់ពន្ធ័នឹងការបានបា.ញ់ស.ម្លា.ប់បុរសម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុហើយដែលពួកគេគឺជា…

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហាញខ្លួនជនសង្ស័យ២នាក់ដែលពាក់ពន្ធ័នឹងការបានបា.ញ់ស.ម្លា.ប់បុរសម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ។ ជនសង្ស័យទាំង២នាក់ គឺជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានឈ្មោះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១,ឈ្មោះ អោម ឆេកូ ភេទប្រុស អាយុ៣២ មានទីលំនៅកំណើតភូមិដូនពែង ឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ប្រើអាវុធខ្លីម៉ាកCF98(ជាជនដៃ.ដល់)។ ២,ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត ភូមិព្រៃរំពាក់ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ (អ្នករួមដំណើរ) ជិះម៉ូតូ ០១គ្រឿង ម៉ាក PCX ពណ៌ខ្មៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរបាយការណ៍ពីសមត្ថកិច្ចឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្សយ័បានបា.ញ់ទៅលើជនរង.គ្រោះឈ្មោះ ចាន់ បូរាណ ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរជាងភ្លើង មានស្រុកកំណើតភូមិកែបថ្មី ឃុំបឹងទូក ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុ ត្រូវចំក្តោងច្រមុះ បណ្តាលឲ្យជនរង.គ្រោះស្លា.ប់នៅនឹងកន្លែងកើតហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរបាយការណ៍អង្កេតពីសមត្ថកិច្ចប្រាប់ពីមូលហេតុថា កើតឡើងក្រោយមានទំនា.ស់ពាក្យសម្តីគ្នារវាងខាងជនសង្សយ័និងជនរង.គ្រោះ ក្នុងពេលជិះម៉ូតូតាមផ្លូវ។ជនសង្សយ័ទាំង២នាក់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនឹងបញ្ជូនទៅផ្តន្ទាទោ.សតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds