ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កូនប្រុស-ស្រី ខាត់ សុឃីម មានជំនាញមួយ គួរឱ្យសរសើរ

ប្រិយមិត្តអ្នកតាមដានជីវិតសិល្បៈ និង ឯកជនរបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ប្រាកដជាបានជ្រាបមកហើយ ថាក្រុមគ្រួសាររបស់អ្នកនាងគឺសុទ្ធសឹងតែជាអ្នកសិល្បៈបុរាណ តាំងពីលោកឪពុក តំណរហូតមកដល់កូនៗនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដូចពាក្យចាស់ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ អ្នកនាង ខាត់ សុឃីម ក្រៅពីមានបងប្អូនប្រុសស្រីបង្កើតជាសិល្បករផ្នែកបុរាណនោះ គឺសូម្បីតែកូនប្រុសស្រីបង្កើតរបស់អ្នកនាង ក៏មានដុងសិល្បៈបុរាណដូចអ្នកនាងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកន្លងមក កាលពីតូចៗ កូនប្រុសច្បងឈ្មោះ Sky និង កូនស្រីពៅឈ្មោះ បញ្ញា របស់អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានឡើងឆាកសម្តែងរួមគ្នាជាមួយនឹងអ្នកម្តាយផងដែរ ដោយកូនប្រុសច្បងមានជំនាញវាយស្គរ និង កូនស្រីមានជំនាញផ្នែករាំ ព្រមទាំងច្រៀងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ បើទោះជាកូនប្រុសស្រីមានដុងសិល្បៈដូចខ្លួនក៏ពិតមែន អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានប្រាប់ឱ្យដឹងថា អ្នកនាងនៅមិនទាន់ឲ្យពួកគាត់រៀនជ្រៅពីវានៅឡើយទេ ព្រោះនាងចង់ឲ្យកូនផ្តោតទៅលើការសិក្សាមួយមុខសិន ដល់ពេញវ័យនាងនឹងជំរុញឱ្យកាន់តែខ្លាំងជាងនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds