កម្រមានណាស់ បងប្រុសម្នាក់ដែលជាអ្នករត់កង់បី រេីសបានទូរស័ព្ទដៃ IPhone តម្លៃជាង ១០០០ដុល្លារ ក៏ប្រគល់ជូនម្ចាស់ដើមវិញ ដោយទទួលយកសាគុណត្រឹមតែចំនួន
នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នេះ មហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនរូប បានសម្តែងនូវការកោតសរសើរជាខ្លាំងចំពោះបងប្រុសដែលជាអ្នករត់កង់បីឥណ្ឌាម្នាក់ បានរេីសបានទូរស័ព្ទដៃទំនើបម៉ាក I Phone 13 Pro Max របស់ភ្ញៀវដែលបានភ្លេច រួចក៏បានប្រគល់ជូនដល់ម្ចាស់ដេីមវិញ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Puth Pirean ដែលបងប្រុសគឺជាម្ចាស់កង់បីឥណ្ឌាបានមានការរៀបរាប់ប្រាប់ទៅកាន់មហាជន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖«មិនមែនជាលើកទី១ទេបងប្អូន 1000$ ជាង តែយក 10000រៀលវិញ សប្បាយចិត្តជាងជីវិតអ្នកបើកបរដូចខ្ញុំ»។
យ៉ាងណាមិញ ចំពោះទង្វើដ៏ប្រពៃមួយនេះ គឺវាបានបង្ហាញអំពីភាពស្មោះត្រង់ និងភាពទំនួលខុសត្រូវគួរឲ្យស្ញប់ស្ញែង និងកោតសរសើរបំផុតសម្រាប់បងប្រុសខាងលេី បេីទោះបីជារូបគាត់មានកម្រិតជីវភាពមិនអស្ចារ្យដូចគេពិតមែន ក៏គាត់មិនប្រាថ្នាអ្វីដែលជារបស់គេនោះដែរ។