ទឹកភ្នែកហូរមិនដឹងខ្លួន! នេះជាមូលហេតុ នារីម្នាក់បានបាត់បង់ជីវិតពេលសម្រាកកូន ដែលប្តីបានទម្លាយទាំងឈឺចាប់

ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងស្រាប់ហើយ កាលពីពេលថ្មីៗនេះមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយ ក្រោយបុរសម្នាក់បានបាត់បង់ភរិយាជាទីស្រឡាញ់ ដោយសម្រាលកូនមុនថ្ងៃកំណត់ និង បានរៀបរាប់ទុក្ខសោកទាំងនេះ នៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយភរិយាបានចាកចេញទៅបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បុរសជាស្វាមីក៏បានរៀបរាប់បញ្ជាក់នៅលើគណនីរបស់ខ្លួនម្ដងទៀត ដោយប្រាប់អំពីដំណើររឿង ក៏ដូចជាមូលហេតុនៃការស្លាប់របស់ភរិយារបស់ខ្លួនបែបនេះថា ៖ «មើលមុខកូនយើង ទឹកភ្នែកបងហូរ អូនអើយ… កូនយើងបានចេញពីមន្ទីរពេទ្យបានហើយណា។ ដល់មន្ទីរពេទ្យ បងឃើញប្តីគេមកជាមួយនឹងប្រពន្ធគេ ជាគូៗ គេញញឹមសើច សប្បាយរីករាយ រង់ចាំទទួលយកកូនគេ ខុសអីតែបង អង្គុយហូរទឹកភ្នែកជាមួយតាយាយយើង។ អ្នកគ្រូពេទ្យក៏បានសួររកអូនដែរ បងប្រុសឯណាភរិយាបង? សម្រាលអាអូនហើយ សុខភាពគាត់យ៉ាងម៉េចដែរបង? តែបងគ្មានចម្លើយសម្រាប់គាត់នោះទេអូនអើយ បានត្រឹមមើលមុខកូនយើង ហើយស្រក់ទឹកភ្នែកតែប៉ុណ្តោះ។ កូនយើងពិតជាគួរស្រឡាញ់ណាស់ សម្បុរស ច្រមុះស្រួច កែវភ្នែកមូលស្អាត ហើយមាត់កាត់ទៅរកអូនឯង គឺដូចអ្វីដែលអូនប្រាថ្នាចង់បានអ៊ីចឹងណាប្រពន្ធសម្លាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្ដីបានរៀបរាប់បន្តទៀតថា ៖ «ការពិតពេលនេះបងគួរសប្បាយចិត្ត រំភើបរីករាយ ដូចគ្រួសារគេដទៃ ប៉ុន្តែបងគ្មានសំណាងដូចគេទេ បងត្រូវមកទទួលកូនយើងតែម្នាក់ឯង អូនអើយបងពិបាកទទួលយកណាស់។ អូនទុកកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឱ្យបង ហើយក៏ទៅចោលបាត់ ដូចក្នុងរឿងព្រេង ទិព្វសុដាច័ន្ទ និង ចៅមាណព ប៉ុន្តែចៅមាណពសំណាងជាងបង ១០ ឆ្នាំម្តងនឹងបានជួបមុខប្រពន្ធខ្លួន តែបងមិនដឹងថាទៅស្វែងរកជួបអូននៅទីណាបាននោះទេ។ ការឈឺចាប់ដែលបង និង គ្រួសារយើងបាន និង កំពុងទទួល គឺកើតចេញពីភាពធ្វេសប្រហែស ខ្វះការតាមដាន និង គ្មានទំនួលខុសត្រូវរបស់គ្លីនិកឯកជន ១ កន្លែង ដែលគ្រួសារយើងទុកចិត្តយ៉ាងខ្លាំង។ ហេតុអ្វីគេមិនគិតឱ្យបានច្បាស់លាស់មុននឹងព្យាបាល ទាំងដឹងហើយថាអូនមានផ្ទៃពោះ ៨ ខែ ១០ ថ្ងៃ (ខ្លួនមួយជីវិត ២)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្ដីបានរៀបរាប់ពីរឿងរ៉ាវទៀតថា ៖ «ដំបូង អូនគ្រាន់តែមានអាការក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួនតែប៉ុណ្ណោះ ការព្យាបាលនៅទីនោះត្រឹមតែរយៈពេល ២ យប់ អូនក៏ចាប់ផ្តើមក្អក ហើយពិបាកដល់ដង្ហើម បងឃើញគេចាក់ថ្នាំអូនច្រើនៗ ព្យួរសារ៉ូម បងបារម្ភណាស់ តែបងគ្មានចំណេះខាងហ្នឹង បូកនឹងការទុកចិត្តគេពេក។ កាលចេញពីគ្លីនិកនោះ ក៏គេមិនបានដាក់អុកស៊ីសែនឱ្យអូនទៀត ទាំងអូនមានអាការពិបាកដកដង្ហើមទៅហើយនោះ។ អូនអើយ បងពិតជាឈឺចាប់ និង ស្តាយក្រោយណាស់… កូនអើយឱ្យប៉ាសុំទោសផងណា ដែលកូនមិនបានឃើញមុខម៉ាក់។ ជាចុងក្រោយ ខ្ញុំស្នើសុំចិត្តគ្រូពេទ្យទាំងឡាយ សូមធ្វើការព្យាបាល និង តាមដានអ្នកជំងឺរបស់ខ្លួន ដោយមិនធ្វេសប្រហែស និង យកចិត្តទុកដាក់ខ្ពស់បំផុត ពិសេសស្ត្រីមានផ្ទៃពោះដូចភរិយាខ្ញុំ។ គ្រូពេទ្យគឺជាទេវតាប្រោសជីវិត ហើយក៏អាចជាយមរាជផ្តាច់ជីវិតមនុស្សផងដែរ សូមកុំផ្តល់ការឈឺចាប់ ការបាត់បង់មនុស្សជាទីស្រឡាញ់ដល់គ្រួសារអ្នកជំងឺ ដូចអ្វីដែលខ្ញុំកំពុងទទួល»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds