បង្ហាញមុខអ្នកសិល្បៈ ៤ ដួង មានវាសនារាសីខ្ពស់ ទទួលបានងារជាឧកញ៉ា ផ្អើលអស់ហ្វេន
ពិតណាស់ ក្នុងចង្កោមវិស័យសិល្បៈខ្មែរ ចំពោះសិល្បករ-ការិនីភាគច្រើន មិនមែនសុទ្ធតែបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និង ជោគជ័យក្នុងអាជីពនេះ ប៉ុន្តែឃើញថាបច្ចុប្បន្ន មានអ្នកសិល្បៈជាច្រើនក៏បានងាកទៅធ្វើមុខជំនួញផ្ទាល់ខ្លួន និង បម្រើការងារផ្សេងៗទៀតរៀងៗខ្លួន ដែលមានឋានៈតួនាទីផ្សេងៗគ្នានោះ។
ជាក់ស្ដែងថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តទៅចាប់អារម្មណ៍ពីអ្នកសិល្បៈ ៣ រូប ដែលមានឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ និង កំពុងជោគជ័យក្នុងជំនួញរបស់ពួកគេ ថែមទាំងមានវាសនាខ្ពស់ទទួលបាឋានៈដ៏ខ្អង់ខ្ពស់ ដែលមានងារជាឧកញ៉ាទៀតផង។ អ្នកសិល្បៈ ៤ រូបនេះ មាន៖
១. នាយ ឃ្លោក
លោក ទុំ សារុត ហៅ នាយ ឃ្លោក ដែលជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព ដោយលោកបានដកខ្លួនពីអាជីពជាតារាកំប្លែងនេះ តាំងពីអំឡុងឆ្នាំ ២០១៤ កន្លងទៅ ក្រោយពីមានការមមាញឹកខ្លាំងនឹងមុខជំំនួញផ្ទាល់ខ្លួន។ ស្របពេលនោះដែរ អតីតតារាកំប្លែងរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកឧត្ដមក្នុងឆ្នាំ ២០១៤ នោះដែរ ក្រោយមកទៀតលោកក៏ទទួលបានគោរមងារជា ឧកញ៉ា ថែមទៀតផងដែរ។
២. លាន អាហ្វ្រីលគីនីន
លោក លាន អាហ្វ្រីលគីនីន ជាអតីតតារាចម្រៀង និង ពិធីករដ៏ល្បីឈ្មោះ ដែលត្រូវបានមហាជនដឹងថា ក្រោយពីលោកស្ងប់ស្ងាត់ពីវិស័យសិល្បៈចាប់តាំងពីអំឡុងឆ្នាំ ២០១៩ និង គេបានឃើញលោក ងាកទៅចាប់មុខជំនួញផ្នែកអចលនទ្រព្យវិញ ដោយស្របពេលនោះដែរ គេក៏បានលេចឭថាលោក ទទួលបានងារជាឧកញ៉ា។
៣. ខេមរៈ សិរីមន្ត
ចំពោះកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ស្របពេលការងារសិល្បៈកាន់តែជោគជ័យ និង កំពុងបោះជំហានយ៉ាងពេញទំហឹងលើមុខជំនួញអចលទ្រព្យរបស់លោកនោះ ស្រាប់តែថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀងរូបនេះ ក៏បានធ្វើឱ្យមហាជន ក៏ដូចអ្នកសិល្បៈជាច្រើនមានការរំភើបជំនួស និង សារទេដល់រូបលោក ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា ដែលមានឈ្មោះពិតថា លោកឧកញ៉ា ខេម ប៊ុនថៃ។
៤. ព្រាប សុវត្ថិ
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់តារាចម្រៀងនៅកម្ពុជា លោក ព្រាប សុវត្ថិ។
ជាហេតុធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង សាទរយ៉ាងខ្លាំងចំពោះដំណឹងមួយនេះ។ គួរឱ្យដឹងផងដែរថា លោក ព្រាប សុវត្ថិ ជាតារាចម្រៀងប្រុសទី ២ នៅកម្ពុជាហើយ ដែលបានទទួលការត្រាស់បង្គាប់ គោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ បន្ទាប់ពីលោក ឧកញ៉ា ខេមរៈ សិរីមន្ត៕