ទឹកចិត្តឱពុក! កូនប្រុសកំពុងឈឺលោក ឌួង ឆាយ ពោលពាក្យយ៉ាងកក់ក្តៅនេះទៅកាន់កូនប្រុសថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ឌួង ឆាយ ដែលលោកមានកូនៗ ៣ នាក់ជាមួយនិងអតីតភរិយារបស់លោក ក្រោយលែងលះគ្នាកូនៗរបស់លោកទាំងអស់ស្ថិតនៅក្រោមការចិញ្ចឹមរបស់អតីតភរិយា និងរាល់ថ្ងៃចុងសប្ដាហ៍លោកតែងតែទៅយកកូនៗដើម្បីមើលថែវិញម្ដងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​បើងាកមកមើលកាលពីពេលថ្មីៗនេះលោក ឌួង ឆាយ បានពោលពាក្យប៉ុន្មានម៉ាត់ទៅកាន់កូនប្រុសច្បងរបស់លោកដែលកំពុងតែឈឺបែបនេះថា “ទោះបីប៉ារវល់ការងារខ្លាំងប៉ុណ្ណា និងមិនបាននៅក្បែរជិតកូនៗដូចពីមុនក៏ប៉ាមិនដែលខកខានតាមដានសុខភាព និងព្យាបាលជំងឺកូនប្រុសច្បងប៉ាដែរ។ ដរាបណាប៉ានៅមានជីវិតកូនត្រូវតែខិតខំតស៊ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ាគ្មានថ្ងៃបោះបង់ក្តីសង្ឃឹមលើកូននោះទេណាកូនមាសឪពុក។ សូមអរគុណមន្ទីរSunrise Japan Hospital Phnom Penh Phnom Penh ដែលបានជួយពិនិត្រ និងយកចិត្តទុកដាក់កូនប្រុសច្បងខ្ញុំជាពិសេសតែងតែជួយសំរួលពិនិត្រកូនប្រុសច្បងខ្ញុំនៅថ្ងៃចុងសប្តាហ៍ដោយដឹងថាតុលាការបានសំរេចផ្តល់សិទ្ធិរៀងរាល់ចុងសប្តាហ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ខ្ញុំដើម្បីមើលថែកូនៗ។ មន្ទីរពេទ្យតម្លៃល្អសមរម្យមែនទែនណាបាទ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែជួយជូនពរ និងអានិតស្រលាញ់កូនប្រុសច្បងខ្ញុំ។ ឌួង ឆាយ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds