នៅមិនទាន់ចប់! អ្នកនាង ផល្លា ទម្លាយសារដែល Admin ជីងចក់ ឆាតទៅថាអោយអ្នកនាងបែបនេះថា
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបានជ្រាបរួចមកហើយថាក្រោយពេលរៀបការជាមួយគ្នា ៥ ខែពេលនេះ Admin ជីងចក់ និងភរិយាគឺអ្នកនាង ទ្រិញ ផល្លា បានប្រកាសលែងលះគ្នាហើយបន្ទាប់ពីអ្នកនាង ផល្លា ចាប់បាន Admin ជីងចក់ លួចមានស្រីក្រៅខណៈពេលដែលអ្នកនាងកំពុងតែសម្រាកព្យាបាលនៅវៀតណាមមិនទាន់ជាសះស្បើយ ។
យ៉ាងណាមិញក្រោយពេលបានប្រកាសលែងលះគ្នាហើយភ្ជាប់និងក្រដាសស្នាមទៀតផងដែរ អ្វីដែលកាន់តែធ្វើអោយមហាជនចាប់អារម្មណ៍និងផ្ទុះចម្ងល់កាន់តែខ្លាំងនោះគឺអ្នកនាង ផល្លា ក៏បានទាញគ្រួសាររបស់ Admin ជីងចក់ មកទម្លាយបែបនេះថា “ក្រែងរាល់ថ្ងៃ អូន ម្តាយអូន និងគ្រួសារអូន អត់មានផ្ទះនៅ នៅតែក្រោមតង់ ត្រូវទេ?
ហើយភ្លៀងម្តងៗ អូនរត់ ដើរសុំផ្ទះគេនៅ ហើយម្តាយរាល់ថ្ងៃ នៅលើទឹកត្រូវទេអូន ហើយ គ្នាអូន២ទៅ៣នាក់នឹង កុំចាំតែ ចក់ ចិញ្ចឹមពេក ទុកលុយឲ្យគ្នាទៅលេងស្រីខ្លះផង” ។
នៅមិនទាន់ចាប់ស្រាប់តែនៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២២ នេះអ្នកនាង ផល្លា ទម្លាយសារដែល Admin ជីងចក់ ឆាតមកកាន់ខ្លួនថាអ្នកនាងពិសពុលណាស់ ប៉ុន្តែបានលុបចេញវិញភ្លាមៗផងដែរ ដោយក្នុងនោះអ្នកនាងបានបង្ហោះសារមួយឃ្លានេះថា “ឆាតមកខ្ញុំ ថាខ្ញុំពិសពុលណាស់ ហើយក៏លុបវិញ ខ្ញុំក៏តបទៅវិញ គ្រាន់តែចង់បញ្ជក់ថា បើមិនចង់ចប់បន្ដទៀតទៅ ខ្ញុំដើរតាមក្រោយ!”៕