មិនអាចនៅស្ងៀម! ក្រោយពូចក់ របូតភរិយាដ៏ស្រស់ស្អាតចេញពីដៃ, ចែម៉ី បោះសម្ដីថា…
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវរបស់Adminជីងចក់ ឆាតញ៉ែស្រី ដល់ទៅ២១នាក់ ត្រូវបានភរិយាបើកកកាយឲ្យមហាជនដឹងជាសាធារណៈ ក្លាយជាប្រធានបទដ៏រសើប ស្របពេល អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ល្បីស្រីច្រើនផងនោះ។
ទន្ទឹមទៅនឹងការបើកកកាយនេះ អ្នកនាង ទ្រិ ផល្លា ក៏បានប្រកាសឈប់ទទួលយកAdminជីងចក់ ផងដែរ។ តែពេលប្រកាសនោះ គេមិនទាន់ច្បាស់១០០ភាគរយ នោះឡើយ ព្រោះអាចជាអារម្មណ៍ខឹងមួយពេល។
លុះដល់Adminជីងចក់ឡាយវីដេអូ បែរជាលើករឿងអាយដលរបស់ខ្លួនមានសង្សារដល់ទៅ២៧នាក់ គាត់ធ្វើដូចរឿងធម្មតា ហើយខ្លួនគ្រាន់តែឆាតជាមួយស្រី មានទាំងបានអីផង ទើបធ្វើឲ្យអ្នកនាង ផល្លា កាន់តែច្បាស់ក្នុងចិត្ត ក៏ឡាយវីដេអូ ឆ្លើយតបភ្លាមៗ ដោយលើកឡើងថា ពីបំណងទុកឱកាសឲ្យ ចាំមើលកែប្រែអីខ្លះ មានអីលើសដើម ទើបសម្រេចថា លែងទទួលយកតែម្ដង។
ងាកមកAdminជីងចក់វិញ ក្រោយដឹងថា ភរិយាលែងទទួលយករហូតឡាយប្រកាសលែងលះជាផ្លូវការនោះ, លោកពិតជាមានអារម្មណ៍សោកស្ដាយ និងសោកសៅខ្លាំងណាស់ ដោយក្នុងពេលឡាយធ្លាប់តែសើចសប្បាយ ប្រែក្លាយជាសើចលែងសម។
ក្រោយរឿងល្បីពេញបណ្ដាញសង្គមនោះ, លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយនិយាយដោយប្រយោល បោះសម្ដីទៅមនុស្សប្រុសខ្លះថា «មនុស្សប្រុសខ្លះវាល្ងង់ណាស់បានជួបមនុស្សស្រីល្អហើយមិនចេះថែរក្សាទេ ពេលបាត់បង់បានស្តាយក្រោយ មនុស្សស្រីគេមិនចង់បែកពីមួយទៅមួយទេ
មនុស្សស្រីណាចង់មេម៉ាយម្តងហើយម្តងទៀតនោះទេ តែបើទុកមិនចំណេញ ដកចេញមិនខាតគេដកចេញហើយ មនុស្សប្រុសខ្លះគេទុកពេលអោយកែ តែកែមិនឡើង តាគេកែមិនឡើងហើយគេនឹងបោះចោរហើយ ព្រោះគេមិនចង់ចំណាយពេលជាមួយមនុស្សចឹងទៀតទេយល់ មនុស្សស្រីគឺចង់មានស្នាមញញឹមច្រើនជាងជាងទឹកភ្នែក ជាពិសេសគឺនាងចង់បានភាពស្មោះត្រង់មិនក្បត់»៕