បានតែ៧ថ្ងៃទេ!! រៀបការទី២០ មេសា ២០២២ ដល់ថ្ងៃទី២៧ មេសា ២០២២ បែជារោងបុណ្យរបស់បងទៀត អ្វីៗវាពិតជាលឿនពេកហើយ សូមឲ្យប្អូនទៅកាន់សុគតិភព
តើនរណាអាចធ្វើចិត្តទទួលយកបានទៅ ខណៈដែលនារីម្នាក់ទើបរៀបការបានចំនួន៧ថ្ងៃ បែរស្វាមី ជួប គ្រោះ ថ្នា ក់ ច រា ច រ ណ៍ ឃ្លាតឆ្ងាយជារៀងរហូតគ្មានថ្ងៃត្រលប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ ដែលដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បង្ហាញការសោកស្ដាយហើយអាណិតនារីជាភរិយាជាខ្លាំង។
ការឃ្លាតរហូត ដែលពុំមានថ្ងៃនឹងអាចជួប នារីជាភរិយា មានគណនីហ្វេសប៊ុក ឈ្មោះ ឈុំ ស្រីលក្ខ័ បានបង្ហោះសារ ទាំងក្ដីឈឺ ចា ប់ ថា៖ «លឿនពេកហើយបងសម្លាញ់ មិនទាន់បានរស់នៅជាមួយគ្នាផង ២០ មេសា ២០២២ រៀបការ ២៧ មេសា ២០២២ បងទៅមិនអាចវិលវិញ»។
ផុន ទេវិន ៖ «អ្វីៗវាពិតជាលឿនពេកហើយ សូមឲ្យប្អូនទៅកាន់សុគតិភព កើតជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះ ទើបរៀបការថ្ងៃ ២០ ខែមេសា ២០២២ ជួប គ្រោះ ថ្នា ក់ ស្លា ប់ ២៧ មេសា ២០២២»។
ស៊ីន មុន្នីរ័ត្ន៖ « រ ន្ធ ត់ ណាស់លឿនពេកហើយ គ្មានអ្នកណាទទួលយកបានទេបងប្រុស រៀបការទី២០ មេសា ២០២២ កត់ចំណងដៃការទី២៣ មេសា ២០២២ហ្នឹងសោះ ទី២៧ មេសា ២០២២ រោងបុណ្យ ស ព សូមបងទៅឲបានសុខ (គ្រោះ ថ្នា ក់ ច រា ច រ ណ៍ )»។
Master Dorn Brak Nie៖ «បើគិតបន្ទាប់ពីយើងបាន បែ ក គ្នាពេលរៀនចប់ពីវិទ្យាល័យមេសាង គឺ ៩ ឆ្នាំហើយ តែចាប់ពីពេលនេះទៅ យើងលែងមានឱកាសជួបគ្នារហូតហើយ។ ទើបតែរៀបការបាន ៧ ថ្ងៃទេ ជាតិក្រោយសូមឲ្យសម្លាញ់មានអាយុវែង និងកុំជួបរឿងដូចថ្ងៃនេះ (គ្រោះ ថ្នា ក់ ច រា ច រ ណ៍ ) ចូលចែករំលែកទុក្ខពីចម្ងាយ មិត្តរួមវិទ្យាល័យ លារហូតហើយ»៕