ក្រោយលែងលះគ្នាជាមួយភរិយា Admin ជីងចក់ បានរត់ទៅស្ពាយជ្រោយចង្វារដើម្បី
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីរឿងរ៉ាវគ្រួសាររបស់អ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ល្បីឈ្មោះ Admin ជីងចក់ និងភរិយាគឺអ្នកនាង ទ្រិញ ផល្លា ដែលកាលពីពេលថ្មីៗអ្នកនាង ផល្លា មានការខឹងសម្បារយ៉ាងខ្លាំងក្រោយរៀបការបានត្រឹមតែ ៥ ខែ អ្នកនាងចាប់បានស្វាមីរបស់ខ្លួនលួចឆាតញ៉ែស្រីផ្សេងខណៈដែលអ្នកនាងកំពុងតែឈឺធ្ងន់ និងកំពុងតែព្យាបាល បង្កជាការភ្ញាក់ផ្អើលខ្លាំង ។
យ៉ាងណាមិញក្រោយរៀបការបានត្រឹមតែ ៥ ខែសោះបានប្រកាសលែងលះគ្នាភ្ជាប់និងក្រដាសស្នាមទៀតនោះ មានអ្នកទម្លាយនូវវីដេអូរបស់អ្នកនាង ទ្រិញ ផល្លា អង្គុយសម្លឹងទូរស័ព្ទ ផ្លឹកៗ ទំាងទឹកមុខស្រពោន ហាក់គ្មានអារម្មណ៍នៅក្នុងខ្លួនសោះធ្វើអោយមហាជនបានត្រឹមតែអាណិតខ្លាំង ។ ក្នុងនោះបើងាកមកមើលពី Admin ជីងចក់ វិញក្រោយលែងលះគ្នាជាមួយភរិយាលោកបានទៅចូលទៅខមិនក្នុងផុសរបស់លោក សុវណ្ណ រិទ្ធី បែបនេះថា
“បងliveបាល់ចប់ បងទៅហើយ រៀបកន្លែងគួរសមអោយបងលោតផង” ក្រោយពេលឃើញលោកពោលពាក្យចង់ទៅស្ពាយជ្រោយចង្វារបែបនេះមហាជនជាច្រើនបានបង្ហាញអារម្មណ៍ព្រួយបារម្ភជាច្រើន
និងខ្លះទៀតគិតថាលោកគ្រាន់តែលេងសើចប៉ុណ្ណោះទេ ដោយក្នុងនោះលោកមិនបានលោតឡើយ គឺគ្រាន់តែទៅដើម្បិស្រូបខ្យល់អាកាស លំហែខួរក្បាលខ្លះដើម្បីកុំអោយស្មុគស្មាញខ្លាំងពេក៕