កាន់តែក្តុកក្តួល !! Admin ចក់ ទម្លា-យសារទឹកភ្នែក ទៅកាន់ភរិយា អតីតកាល បន្សល់ត្រឹមការចងចាំជាមួយនឹងអនុស្សាវរីយ៍ល្អៗ…(មានវីដេអូ)
ភ្នំពេញ: សូមរំលឹកឡើងវិញ នៅយប់ថ្ងៃទី 28 ខែ មេសា ឆ្នាំ ២០២២ តាមការសន្យា ផល្លាប្រពន្ធ ជីងចក់ បានធ្វើការឡាយម្តងទៀត ជាការឡាយចុងក្រោយ និយាយពី Admin ចក់អោយខ្ទេចតែម្តង ដោយមានភស្តុតាង ជាច្រើនយកមកបញ្ជាក់ ព្រមទាំងលិខិតលែងលះ រួចម្តងហើយ ដោយការមុនគឺមានជម្លោះ ត្រូវបានលែងលះ ហើក៍ត្រូវគ្នាវិញ រួចក៍មិនបានចុះអេតាសុីវិលវិញដែល។
ក្នុងនោះ ផល្លាបានបញ្ជាក់ថា Admin ជីងចក់ មិនអាចកែសណ្តានអាក្រក់នោះបានឡើយ ចូលចិត្តប្រមាថគេ ជាពិសេសសន្យាបានត្រឹមតែសន្យា មិនចេះគោរពម្តាយ ហើយ ចូលចិត្តកុហក ជាពិសេសចូលចិត្តជេរម្រាយគេ ថែមទាំងស្រែកអោយទាំងម្តាយក្មេកទៀត នេះជាទង្វើដែលមិនអាចទទួលយកបាន។
ហើយឡាន Jeep ដែលចក់ជិះ គឺជារបស់ខ្ញុំទេ ចឹង ខ្ញុំនិងយកមកវិញ តាមលិខិតកិច្ចសន្យា ដែលបានចែងមក ព្រោះបងគ្មានអីទេ សូម្បីតែឡាន ផ្ទះក៍គ្មាននៅ នៅជាមួយប្រពន្ធសោះ។
រឿងទាំងអស់ខ្ញុំមិនប្រកាន់ទេ ខ្ញុំអាចលើកលែងអោយបងបានទាំងអស់អស់ តែរឿងមួយគឺ រឿងបងមានស្រី ណាត់ស្រីដេក ពេលដែលខ្ញុំទៅវៀតណាម ដើម្បីព្យាបាលជំងឺ ពីដែលខ្ញុំមកវិញ ចក់ភ្លេចទូរស័ព្ទក្នុងឡាន ខ្ញុំក៍បើកមើលឃើញទាំងអស់ នេះជាអ្វីដែលខ្ញុំមិនអាចលើកលែងអោយបងបានទៀតទេ សង្ឃឹមបងនិងជួបមនុស្សល្អ ហើយកុំធ្វើចរិកក្មេងបែបនេះតទៀត ខ្ញុំលាហើយ។
មិនចាំយូរ ហាក់ធ្វើចិត្តមិនបាន ពូ ចក់ បើកការឡាយទាំងយប់ រៀបរាប់ទាំងញញឹមផង ក្តុកក្តួលផង ដោយអានខមិនបណ្តើរតប ខមិនបណ្តើរ មានអ្នកគាំទ្រអោយពូចក់ លោត ទឹកច្រើនគ្នាណាស់ ក្រោយដាក់ចំណងជើងភ្ជាប់ជាមួយការឡាយនោះថា:ចង់ទៅបួសផង ចង់លោតទឹកលើស្ពានជ្រោយចង្វារផងខូចចិត្តស្ទើប្រេះទ្រូងដោយសារMANU
នៅក្នុងការឡាយនោះ ពេលកំពុងនិយាយលេងសើច ឆ្លើយតបជាមួយនឹងខំមិនប្លែកៗជាច្រើននោះ មានខំមិនមួយ លើកឡើងថា «អារឿងព្រាននារីរបស់មនុស្សប្រុស វាមិនអាចលេបថ្នាំហេីយបាត់ទៅវិញទេបងហាសហា» ស្រាប់តែពូចក់ បង្ហាញអារម្មណ៍ពិតថា «ពូសេដខ្លាំងណាស់ ពូនិយាយមែន។ សួរថាសេដទេ សេដ សួរថា ប៉ះពាល់ផ្លូវអារម្មណ៍ទេ ប៉ះពាល់ សួរថា ឲ្យពិបាកចិត្តអត់ ពិបាកចិត្ត ប៉ុន្តែពូនៅតែរឹងមាំ ព្រោះការងារ គឺការងារ រឿងជីវិតគ្រួសារ ដឹងរឿងជីវិតគ្រួសារ គឺអត់ប៉ះពាល់គ្នាទេ»។
លុះមកដល់យប់ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2022 ស្រាប់តែ Admin ជីង ចក់ បានទម្លាយសារព្រមទាំងរូបភាព អោបគ្នាកៀកក ពីក្រោយ មើលទៅយ៉ាងមានសុភមង្គល ប៉ុន្តែអត្ថន័យដែល ចក់និយាយគឺកាន់តែក្តុកក្តួលថា:អតីតកាល បន្សល់ត្រឹមការចងចាំជាមួយនឹងអនុស្សាវរីយ៍ល្អៗ#AdminJingJork