ក្រោយបែកប្តី ផេនខេក បង្ហោះរូបជាមួយបុរសម្នាក់ រួចពោលសម្តីយ៉ាងចាក់ដោតនេះឡើងថា….
មកដល់ពេលនេះ រឿងរ៉ាវស្នេហាប្រេះឆារបស់ពិធីការិនី ផេនខេក ហាក់ស្ងប់ស្ងាត់ពីលើបណ្ដាញសង្គមបន្តិចហើយក្ដី ប៉ុន្ដែទោះជាយ៉ាងណា មហាជននៅតែអាណិតអាសូរមិនអស់ចិត្តចំពោះរូបនាងមិនទាន់បាត់នៅឡើយ ព្រោះ ផេនខេក និង អតីតស្វាមីទើបរៀបការតាមប្រពៃណីបានជាង ១ ខែ បែរជាខាងប្ដីក្បត់ចិត្តលួចមានអ្នកថ្មីធ្វើឱ្យនាងឈឺចាប់សឹងតែទទួលយកការពិតមិនបាន។
ក្រោយជួបរឿងឈឺចាប់ត្រូវប្ដីក្បត់ចិត្ត ផេនខេក ក៏ធ្លាប់ប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នាងមិនដើរបកក្រោយទៅជានាជាមួយអតីតប្ដីវិញជាដាច់ខាត។ ដ្បិតតែ ផេនខេក និយាយដាច់អហង្ការមិនវិលទៅរួមរស់ជាប្ដីប្រពន្ធនឹងគ្នាវិញក៏ពិតមែន តែការឈឺចាប់ជាប់ក្នុងទ្រូង ភ្លាមៗក៏មិនអាចបំភ្លេចបានដែរ ត្រូវការពេលវេលាដើម្បីព្យាបាលរបួសបេះដូងមួយនេះ។
ដោយសារតែទំនងជានៅឈឺចាប់មិនទាន់កាត់ចិត្តដាច់ស្រេចនៅឡើយ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ផេនខេក បានបង្ហោះសារថ្មីមួយនៅលើបណ្ដាញសង្គម ព្រមទាំងភ្ជាប់នូវរូបថតជាមួយនាង និង បុរសម្នាក់ ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះថាសារដែល ផេនខេក បានបង្ហោះនោះ មានអត្ថន័យថា ៖ «គ្មានអ្នកណាយល់ចិត្តយើងច្បាស់ជាងអ្នកខូចចិត្តដូចគ្នាទេ»។
ក្រោយឃើញការផុសរបស់ ផេនខេក ក៏ធ្វើឱ្យមហាជនអ្នកគាំទ្រនាង ក៏ដូចជាមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើន បាននាំគ្នាបញ្ចេញយោបល់លើកទឹកចិត្តតារាស្រីរូបនេះបន្តបន្ទាប់៕