ក្រោយឃើញ ពូចក់ ថាឲ្យខ្លួនក្នុងឡាយបែបនេះ, ម៉ៃ សុគន្ធ ឆេះដុំ ដៀ,លទៅវិញកប់ៗម៉ាត់ ដោយប្រើពាក្យសុទ្ធតែ…(មានវីដេអូ)
លោកអ្នក បានជ្រាបរួចមកហើយថា កាលពីយប់មិញនេះ អ្នកនាង ទ្រិញ ផល្លា បានឡាយវីដេអូ បង្ហាញលិខិតលែងលះ និងប្រកាសជាសាធារណៈ ផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយAdminជីកចក់ជាផ្លូវការហើយ។
ក្នុងការឡាយនោះ អ្នកនាង ផល្លា បានបញ្ជាក់ពីចរិតរបស់Adminជីងចក់ កាលពីរស់នៅជាមួយគ្នា ចូលចិត្តនិយាយគំហកដាក់អ្នកនាង ជាពិសេសដាក់ម្ដាយក្មេក ដែលត្រូវជាម្ដាយបង្កើតរបស់នាងទៀតផង។
ក្រោយពីអ្នកនាង ផល្លា ឡាយចប់ នៅយប់ថ្ងៃដដែលនោះ Adminជីងចក់ ក៏បានធ្វើការឡាយផងដែរ ហើយពេលមានគេខំមិនថា «បងចក់ មុខបងស្រដៀងម៉ៃ សុគន្ធ»នោះ ស្រាប់តែ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆ្លើយតបវិញ ដោយប្រើពាក្យអសុរោះ(ឆ្កែច្រមុះស្អុយ) ដាក់ម៉ៃ សុគន្ធ ហើយកុំឲ្យនិយាយឈ្មោះម្នាក់នេះ គ្មានតម្លៃនោះទេ។
ឆ្លើយតបទៅនឹងនិយាយនេះ, តារាចម្រៀង ជាប់ងារជាតារាមហាទើស ក្ដៅស្លឹកត្រចៀក បង្ហោះសារនៅមុននេះបន្តិច តបវិញផាំងៗ ដោយដៀលAdminជីងចក់កប់ៗវិញថា «មកស្ដាប់សម្ដីមនុស្សថ្លៃថ្នូរ មហាល្បីបន្តិចមក ហ្វេនៗទាំងអស់គ្នា គំរូល្អណាស់ក្នុងសង្គម សមតម្លៃហើយ ដែលប្រពន្ធលែងក្បាល
ហើយវាពិតជាត្រូវណាស់ ដែលប្រពន្ធឡាយហែកទាំងប៉ុន្មាន វាជាពិត១០០ភាគរយ (មើលងាយម្ដាយក្មេង មើលងាយមនុស្សជុំវិញខ្លួន ក្រអឺតក្រទម អំនួត…) បើអាយុវិញ គឺប្អូនច្រើនណាស់ តែនេះសន្តានពីដើមកំណើតចេញមក ម៉ាអាអភិជនប្រហោងក្នុង អាអត់កំណើត អាទា មិនចេះឡើងទ្រើង អាក្របី»។
គួរបញ្ជាក់ថា ក្នុងពេលឡាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Adminជីងចក់ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ Ronaldoជាអាយដលរបស់ខ្លួន ដែលមានសង្សាររហូតដល់ទៅ២៧នាក់ មុននឹងមានភរិយានោះ។
ចំណុចនេះ ត្រូវបាន ម៉ៃ សុគន្ធ ចេញវីដេអូ ឆ្លើយតបទៅវិញឥតសំចេះផងដែរ ដោយលើកជាសំណួរថា «ចុះភាពល្អៗរបស់គាត់ មិនយកជាគំរូខ្លះទៅ ដូចជាការដឹងគុណ, ការតស៊ូ, ការស្រឡាញ់គ្រួសារ, ការស្រឡាញ់គ្រួសារ, ការស្រឡាញ់ឪពុកម្ដាយ, សប្បុរសធម៌, ជាឪពុកល្អ, ជាមនុស្សមានភាពក្លាហាន, ស្អាតស្អំ…មិនយកមកធ្វើតាមទៅ…»។
ការលើកឡើងរបស់លោកម៉ៃ សុគន្ធ និងដៀល Adminជីងចក់កប់ៗមាត់នេះ រហូតមកដល់រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ មិនទាន់ឃើញ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ធ្វើការឆ្លើយតបនោះឡើយ៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖