ឃើញរូបនេះ នឹកដល់រឿង «ទុំទាវ» បាត់ ! ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាសម្តែង ស៊ុក សុភា សម្រេចសាងព្រះផ្នួស ក្នុងថ្ងៃនេះ រួចប្រាប់យ៉ាងខ្លីថា…

ទស្សនិកជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ជំនាន់ឆ្នាំ2000​ ផងដែរ ដោយរឿងនេះផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះប​ង់ជី​វិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយា និងកូនៗ ជាទីស្រលាញ់ រស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញលោកកោរសក់ សាងព្រះផ្នួស នៅវត្តមួយកន្លែង ក្នុងប្រទេស អូស្ត្រាលី រួចបញ្ជាក់ប្រាប់ច្បាស់ៗ បែបនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ដោយសារតែថ្ងៃនេះជា ថ្ងៃ​កំណើតរបស់អាត្មា​ អ៊ីចឹងទេ អាត្មាសូមសាងព្រះផ្នួសហើយ និងជាកិច្ចតបស្នង សងគុណដល់ញ៉ោមស្រី​ ញ៉ោមប្រុស របស់អាត្មាដែរ (ភិក្ខុទុំ)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ Happy Birthday លោកប្អូន, រីករាយថ្ងៃកំណើតលោកបង, សាធុ សាធុ សាធុ, ប្រគេន​ពរ​ គង់ជាសុខ, លោកបងទុំបួសទៀតហើយ​, ពិតជាប្រពៃណាស់, ឃើញរូបភាពនេះនឹកឃើញរឿង ទុំទាវណាស់បង, ល្អ លោកកបង, ប្រពៃណាស់លោកបង, ស័ក្តិសមណាស់ នៅក្នុងព្រះភ្នួស សមជាងលេងរឿងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds