ស្រណោះណាស់! G-Devith កោរសក់សងគុណដល់លោកតាជាលើកចុងក្រោយ ក្នុងពិធីបុណ្យសពពិតជាក្រៀមក្រំណាស់
ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថានៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ នេះមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនិងបានសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយតារាចម្រៀងរ៉េបល្បីឈ្មោះលោក G-Devith ជួបទុក្ខធំ ត្រូវបានបាត់បង់លោកតាជាទីគោរពស្រលាញ់ដែលមានឈ្មោះថា រស់ ងួន
បានទទួលមរណៈភាពហើយដោយក្នុងនោះលោកបានផ្លាស់ប្តូររូបភាព Profile របស់លោកទៅជារូបកាន់ទុក្ខ និងបានភ្ជាប់នូវសារមួយឃ្លាថា “ខ្ញុំកាន់ទុក្ខ” ធ្វើអោយមហាជនក្តុកក្តួលជាខ្លាំង និងបានចូលទៅខមិនចូលរួមរំលែកទុក្ខនិងលើកទឹកចិត្តលោកជាហូរហែរផងដែរ។ ដោយឡែកទៀតសោតបើងាកមកមើលនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២
ពិធីបុណ្យសពលោកតារបស់លោក G-Devith បានរៀបចំឡើងយ៉ាងទុក្ខក្រៀមក្រំ ដោយក្នុងនោះលោកក៏បានកោរសក់សងគុណដល់លោកតាជាលើកចុងក្រោយផងដែរ និងបានបង្ហាញពីអារម្មណ៍ខ្លួនបែបនេះដែរថា “កិច្ចបង្ហើយបុណ្យ ការជូនដំណើរ លោកតា រស់ ងួន គ្មានសេចក្តីទៀងទាត់ ឯណាប្រៀបស្មើនិង សេចក្តីស្លា.ប់”៕