សូមជួយ តេជគុណផង , ថ្ងៃណាក៍ដូចថ្ងៃណាដែរ ព្រះសង្ឃគង់នៅវត្តសត្ថារាជា ខ្វះចង្ហាន់ ឆាន់បាយម្តងសម្លរសុទ្ធតែទឹក ក្រៀមក្រោះរាល់ថ្ងៃ
មានវត្តដ៌កំសត់មួយឈ្មោះវត្តសត្ថារាជាព្រៃធំ ដែលស្ថិតនៅភូមិព្រៃធំ ឃុំដំណាក់ចង្អើរ ក្រុកកែប ខេត្តកែប ពិតជាកំសត់ណាស់ ដែលរាល់ថ្ងៃទោះជាថ្ងៃសីល ឬថ្ងៃធម្មតាក៍ដោយ ព្រះសង្ឃដែលគង់នៅវត្តនេះ ពុំមានចង្ហាន់ឆាន់នោះទេ។ បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Neak Neang Toch បានសរសេររៀបរាប់ថា
នេនតូចៗ.ត្អូ.ញ.ត្អែរ.ថា ថ្ងៃណាក៌ដូចថ្ងៃណា ថ្ងៃសិលក៌ដូចថ្ងៃធម្មតា ថ្ងៃចូលឆ្នាំក៌ដូចថ្ងៃអត់ចូលឆ្នាំ អ. ាត្មាឆាន់តែ.មី. ជួនកាលបានបាយម្តងសម្លរសុទ្ធតែទឹក ចំណែកកន្លែងសឹងនេនតូចៗថាឆ្នាំមុន លោកធ្លា.ប់កំសត់ ចងមុងសឹងកណ្តាលវាល យប់ឡើង លឺតែសត្វលលក.ខ្មោ…ចយំ.។
នេនតូចៗសុំអោយបងប្អូនពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាក្នុងព្រះសាសនាជួយយកចង្ហាន់(បាយសម្លរ)មកប្រគេនលោកៗផង លោកឆាន់មិនសូវគ្រប់គ្រាន់ទេសព្វថ្ងៃនេះ ។អាស័យដ្ឋានវត្ត ៖ វត្តសត្ថារាជាព្រៃធំ ស្ថិតនៅភូមិព្រៃធំ ឃុំដំណាក់ចង្អើរ ក្រុកកែប ខេត្តកែប។ជួ.យ លោកនេនតូចគឺជួយពុទ្ធសាសនាគឺសាសនាយើងទាំងអស់គ្នា ។