មិនបង្អង់យូរ ក្រោយដឹងខ្លួនឆ្លងកូវីដ-១៩ ភ្លាម! ស៊ុក សុភា ខ្វល់ចិត្តប្រកាសសួរអ្នកគាំទ្របង្ហាញពីអាការរោគសញ្ញា
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ នេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតាមដានជីវិតឯកជនរបស់អតីតតារាសម្ដែងប្រុស ស៊ុក សុភា មានការភ្ញាក់ផ្អើល និងហាក់ព្រួយបារម្ភខ្លាំង ក្រោយពីទទួលបានដំណឹងថាលោកបានឆ្លងជំងឺកូវីដ-១៩ ខណៈកំពុងរស់នៅលើទឹកដីអូស្ដា្រលីជាមួយប្រពន្ធកូន។
នេះបើតាមបណ្ដាញសង្គមរបស់ លោក ស៊ុក សុភា បានធ្វើការបង្ហាញឧបករណ៍តេស្តរហ័ស និងប្រកាសប្រាប់ដល់មហាជនពីស្ថានភាពរបស់ខ្លួន ខណៈពេលកំពុងឆ្លងជំងឺនេះ ដែលសុខភាពមានអការៈជាច្រើននោះថា៖ «ខ្ញុំបានឆ្លង Covid-19 ហើយបងប្អូន តើមានថ្នាំអ្វីញាំបាត់ទេ ឈឺបំពង់ក ឈឺក្បាល ក្អក មានស្លេស ក្ដៅខ្លួន ឈឺគ្រាប់ភ្នែក ឈឺចុកចាប់ពេញខ្លួនរាងកាយ…ល។ អគុណប្រពន្ធហើយដែលបានមើលថែ»។
ទន្ទឹមនឹងនោះ ក្រោយពីទទួលបានដំណឹងនេះដែរ ឃើញថាមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការព្រួយបារម្ភចំពោះលោកគ្រប់គ្នា ព្រមទាំងបានណែនាំថ្នាំផ្សេងៗ និងជូនពរឱ្យលោកឆាប់ជាសះស្បើយវិញផងដែរ៕