អុញនោះ! ក្រោយមានអ្នករិះគន់បទ «អូនលែងប្តីហើយ» របស់អ្នកនាង ខាត់ សុឃីម មានអីស្រាប់តែ លោកជំទាវ ហ៊ុន ស៊ីណាត ទ្រាំមិនបាន ក៏បង្ហោះសារដាក់ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)
បងប្អូនប្រជាពលរដ្ឋខ្មែរទូរទៅ ពិតតជាបានស្គាល់ច្បាស់ហើយតារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈបែបចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលការបង្រៀនពីលោកឪពុកដោយផ្ទាល់ ដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ ។ចំណែកឯ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ខាងផលិតកម្ម Davitra Media បានបញ្ចេញ MV មួយបទដែលមានចំណងជើងថា «អូនលែងប្តីហើយ» បកស្រាយដោយអ្នកនាង ខាត់ សុឃីម ពិតជាល្អមើលប្លែកភ្នែក និងពីរោះខ្លាំងណាស់ ។
ហើយបទចម្រៀងមួយបទនេះផងដែរ ក៏ជាការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ គិន កក្កដា និងសម្រួលតន្ត្រី កែវ ម៉ារ៉ា ផងដែរ ហើយកាន់តែពិសេសទៀតនោះ ក៏មានតារាល្បីៗ និងជនបរទេសជាច្រើនមកចូលរួមសម្តែងទៀតផង ។តារាដែលបានអញ្ជើញចូលរួមសម្តែងមានដូចជា៖ អ្នកនាង ខាត់ សុឃីម ប្អូនស្រីបង្កើត ខាត់ សុឃីម តារាកំប្លែង នាយក្រូច តារាសម្តែង ប៉ែន ចំរុង តារាសម្តែង សុខ លីន រួមទាំងតារាច្រើនចដួងទៀតផងដែរ ។
យ៉ាងណាមិញ នាពេលថ្មីៗមកនេះ ស្រាប់តែមានអ្នកមួយចំនួនតូចមករិះគន់បទចម្រៀងនេះទៅវិញ ដោយសារតែទ្រាំមិនបាន ធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីរបស់ សម្តេចតេជោ ហ៊ុន សែន ដាក់ប៉ុន្មានម៉ាត់ថា៖ “គ្រាន់តែចម្រៀងច្រៀងលេងកម្សាន្តសោះបទគេពិរោះ អត្ថន័យល្អ អត់មានបន្ទាបតម្លៃនោះទេ ស្ត្រីមានសិទ្ធិរើបំរាស់ ដូចបុរសដែរតាស៎ មនុស្សស្រីសម័យៗនេះគឺគាត់រឹងមាំណាស់ មិនដូចសម័យមុនៗនោះទេ
ស្ត្រីនឹងបុរស ក្នុងសម័យនេះ គឺមានសិទ្ធស្មើគ្នា បទចម្រៀងល្អ (បើប្ដីនោះមានសមត្ថភាពពិត សូមកុំខ្លាច) ចេះតែមានរឿងមកទើសខុស ទំនងហើយលោកអើយ ចុះត្រង់អាឡាយបញ្ចេញស្អីៗនោះមិនទើសផងទៅ។” ។ទោះយ៉ាងណា អ្នកនាង ខាត់ សុឃីម នៅមុនពេលឆ្នាំខ្មែរមុនមួយថ្ងៃបានចេញមុខសុំយោគយល់ពីមហាជនទូរទៅចំពោះបទចម្រៀង ដែលកំពុងល្បីល្បាញនេះ ព្រោះពួកគេគ្មានបំណងណាមួយចង់ជាន់ពន្លិចតម្លៃស្រ្តីខ្មែរដូចការចោទប្រកាន់នោះទេ ។
អ្នកនាង ខាត់ សុឃីម បានបន្តទៀតថា គ្រាន់តែជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងជាច្រើនទៀត ដែលនាងធ្លាប់បានច្រៀងពាក់ព័ន្ធនឹងជីវិតរបស់ស្រ្តីមេម៉ាយ តារាពហុជំនាញរូបនេះ បានស្នើរដល់មហាជនឲ្យបើកចិត្តឲ្យទូរលាយ និងកាត់បន្ថយការប្រកាន់ហួសហេតុពេក ៕ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។