ក្រសួងកសិកម្មដាក់លេខទូរស័ព្ទទាន់ហេតុការណ៍រាយការណ៍ករណីបទល្មើសនេសាទជុំវិបឹងទន្លេរសាប

ភ្នំពេញ៖ ២ថ្ងៃក្រោយនាយករដ្ឋមន្ត្រីមានប្រតិកម្មធ្ងន់ៗ ពាក់ពន្ធ័បទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប ក្រសួងកសិកម្មបានដាក់ខ្សែទូរស័ព្ទរាយការណ៍បន្ទាន់ពីរខ្សែសម្រាប់សាធារណជនអាចរាយការណ៍មកក្រសួង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្មនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ​។

លេខទូរស័ព្ទរាយការណ៍ទាំង៣ខ្សែនោះមាន ០១២ ៩៩៥ ៦៦៥ / ០១៧ ៧៣៥ ១៦៩ និងលេខ ០១២៨៧១ ០៧១។

សេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា នេះជាការអនុវត្តន៍តាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល»។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ បានដាក់បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធមានវិធានការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបឱ្យខានតែបាន។

សម្ដេចបានឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្តជុំវិញបឹងទន្លេសាបសន្យាជាមួយសម្ដេច ខណៈប្រាប់ឱ្យពួកគេត្រៀមចាកចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds