អ្នកសារព័ត៌មាន១៤ រូប ត្រូវបានជ្រើសរើសផ្តល់នូវ « ពានរង្វាន់ ដឹងគុណ »

ភ្នំពេញៈ អ្នកសារព័ត៌មាន ចំនួន ១៤ រូប នៅ ៥ សម័យកាល ផ្សេងគ្នា ត្រូវបាន ជ្រើសរើស ក្នុងការ ផ្តល់នូវ « ពានរង្វាន់ ដឹងគុណ » សម្រាប់ ការចូលរួម លើកកម្ពស់ វិស័យ សារព័ត៌មាន នៅ កម្ពុជា ដែល ពិធីផ្តល់ ពានរង្វាន់ នេះ ធ្វើនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ។

លោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធាន គណៈកម្មការវាយតម្លៃ ពិនិត្យ អ្នកសារព័ត៌មាន ថ្លែងក្នុងពិធីប្រគល់ពាន់រង្វាន់ដឹងគុននាព្រឹកថ្ងៃទី២៤ មិនា នេះថា នេះ ជា លើក ទី ១ និង ជា ឆ្នាំទី១ដែលក្រសួងព័ត៌មាន បានបង្កើតកម្មវិធីនេះឡើង ដោយក្នុងនោះ គណៈកម្មការរៀបចំកម្មវិធី មានការជ្រើសរើស អ្នកសារព័ត៌មានជាពិសេស អ្នកសារព័ត៌មានជើងចាស់ ដើម្បីសិក្សាអំពីប្រវត្តិស្នាដៃការងារ និងលក្ខណសម្បត្តិដាក់ជូន គណៈកម្មការវាយតម្លៃពិនិត្យ ។

លោកថា ការបង្កើតកម្មវិធីផ្តល់ពានរង្វាន់នេះ ឡើងគឺដើម្បីជាការថ្លែងអំណរគុណ ចំពោះ អ្នកសារព័ត៌មានជើងចាស់ ទាំងអស់ដែល នៅតែបន្ត ចូលរួមការងារជាមួយ នឹងវិស័យសារព័ត៌មាននេះ ។ លោកថា ៖ « ពានរង្វាន់លើកទឹកចិត្តចំពោះ អ្នកសារព័ត៌មាន ផ្ដល់ជូនដល់អ្នកសារព័ត៌មាននៅក្នុង ឆ្នាំ១៩៧០ ឆ្នាំ១៩៨០ ឆ្នាំ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅពេលមានសន្តិភាព គេមិនសូវឲ្យតម្លៃអ្នក សារព័ត៌មាន នោះទេ ប៉ុន្តែអ្នកព័ត៌មានចាំបាច់ណាស់ ក្នុងការទាមទារចំណេះដឹងច្រើននិងជំនាញ ។

ឯកឧត្តម បញ្ជាក់ថា ៖« អ្នកព័ត៌មានប្រៀបដូចជាខ្យល់នៅក្នុងបាល់ ហើយអ្នកសារព័ត៌មានមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើការប្រកបដោយសីលធម៌ អាចជួយ សង្គ្រាមជាតិបានច្រើនមិនមែនជួយតែប្រជាជនធម្មតានោះទេជួយរហូត ដល់ ដឹកនាំប្រទេសក្នុងការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវបានដូច្នេះ អ្នកសារព័ត៌មានសំខាន់ » ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន បញ្ជាក់ថា តួនាទីអ្នកកាសែតក្រោយឆ្នាំ១៩៧៩ ត្រូវបានគេឲ្យតម្លៃច្រើន ដោយអ្នកខ្លះ ចូល បំរើការ ការងារមានការប្រឡងចូល។ ប៉ុន្តែអាលូវនេះ អ្នកកាសែតមិនប្រឡងទេឲ្យអ្នកចូលចិត្ត សរសេរអាចធ្វើបាន ហើយ ពួកគេគិតថា ការងានេះជាការងារសេរី ។ អ្នកខ្លះធ្វើជាអ្នកកាសែតរួចហើយទើបចូលសាលាក្រោយទើបគេយល់ដឹងពី វិជ្ជាជីវៈ និងសិទ្ធិរបស់គេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds