ឯកឧត្តម ពេជ្រ ស្រស់ ៖ សូមម្ចាស់ស្ថានីយប្រេងឥន្ធនៈ សុំកុំរកស៊ីលើទឹកភ្នែកអតិថិជនអី និងសូមកុំចង់ចំណេញហួសដែនកំណត់ ស្របពេលប្រទេសកម្ពុជា និងពិភពលោកជួបវិបត្តិរឿងប្រេងឥន្ធនៈ ប្រេងសាំង

 

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា ចេញសារសូមម្ចាស់ស្ថានីយប្រេងឥន្ធនៈ សុំកុំរកស៊ីលើទឹកភ្នែកអតិថិជនអីនិងសូមកុំចង់ចំណេញហួសដែនកំណត់ ស្របពេលប្រទេសកម្ពុជា និងពិភពលោកជួបវិបត្តិរឿងប្រេងឥន្ធនៈ (ប្រេងសាំង) 

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ គណបក្សយុវជនកម្ពុជា បានអោយដឹងថា ឯកឧត្តម ពេជ្រ ស្រស់ បានគាំទ្រក្រសួងពាណិជ្ជកម្ម ដែលព្រមានអ្នកលក់ប្រេងឥន្ធនៈទូទាំងប្រទេស ដែលមានគំនិតមិនស្មោះត្រង់  កេងចំណេញលើប្រជាពលរដ្ឋ ឆ្លៀតឳកាសពេលកំពុងជួបវិបត្តប្រេងឥន្ធនៈទូទាំងពិភពលោក ហើយរាជរដ្ឋាភិបាលគួរដាក់ពិន័យលើពួកគាត់ ដើម្បីជាការព្រមាន ព្រោះប្រជាពលរដ្ឋរងទុកលំបាកទៅហើយបែបជាកេងចំណេញពីពួកគាត់ទៀត ។

 

ឯកឧត្តម ពេជ្រ ស្រស់ បាន អំពាវនាវដល់ម្ចាស់ស្ថានីប្រេងឥន្ធនៈទាំងអស់ កុំកេងចំណេញលើប្រជាពលរដ្ឋអីព្រោះពួកគាត់ពិបាកក្នុងការរកចំណូលណាស់ ដោយសារកូវីដផង សង្គ្រាមពិភពលោកផង ដោយឯកឧត្តម ពេជ្រ ស្រស់ បញ្ជាក់ការធ្វើបែបនេះដូចជាបាត់បង់សាមគ្គីភាពនៃជាតិសាសរបស់ខ្លួនឯង។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds