ស្ងាត់ៗអ្នកនាង ខាត់ សុឃីម ប្រកាសបើកសម្ពោធដីឡូត៍គម្រោងទី២ នៅស្រុកពញាឮ
ភ្នំពេញ៖ បន្ទាប់ពីជោគជ័យដីឡូត៍គម្រោងទី១ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកន្លងមកនេះ តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានប្រកាសបើកគម្រោងទី២របស់ខ្លួនបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិនានេះ។
ថ្លៃប្រាប់សារព័ត៌មាន Fast News តាមសារអេឡិចត្រូនិចនៅព្រឹកថ្ងៃទី១៩ ខែមីនានេះ តារាចំរៀងពហុជំនាញ អ្នកនាងខាត់ សុឃីម បានដឹងថា នេះគឺជាគម្រោងទីពីររបស់អ្នកនាងបន្ទាប់ពីជោគជ័យគម្រោងទី ១ នៅអូរឧកញ៉ាហេង។ ហើយអ្វីដែលនាងខកខានមិនបានលក់បន្ទាប់ពីជោគជ័យគម្រោងទី១នោះ គឺអ្នកនាងបានរៀបចំគំរោងទី១រួចរាល់ ហើយបានប្រគល់ប្លង់រឹងប្រគល់អោយអតិថិជន រួចទើបចាប់ផ្ដើមសម្ភោធនៅគំរោងទី ២ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ដោយប្រើយុទ្ធសាស្ត្រដដែល ។
អ្នកនាងបន្តថា ចំពោះគម្រោងទី២ នេះវាងាយស្រួលព្រោះវានៅជិតភ្នំពេញ ហើយការកាត់ប្លង់រឹងគឺសំខាន់ណាស់ ជាការពិតជាក់ស្ដែងយើងមានភស្តុតាងច្បាស់ៗដែលមិនធ្វើអតិថិជនទិញហើយពិបាកចិត្តនោះទេ។ ចំពោះអតិថិជនដែលបង់ផ្ដាច់យើងនឹងកាត់ប្លង់ដីឱ្យគាត់ភ្លាមៗតែម្តង។
អ្នកនាងបន្តថា ចំពោះលក្ខខណ្ឌបង់ប្រាក់ឬងាយតែម្តង អតិថិជនអាចបង់រំលស់មួយថ្ងៃ 5 ដុល្លារឬ 2 ម៉ឺនរៀលប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង 0965422221 /0973180054 /098555554។
សូមបញ្ជាក់ផងដែរថា ក្រៅពីមមាញឹកពីការងារសិល្បះ សិល្បការិនីពហុជំនាញអ្នកនាង ខាត់ សុឃីម កំពុងតែជោគជ័យខ្លាំងចំពោះអាជីវកម្មរបស់ខ្លួនទាំងផលិតផលថែទាំសម្រស់ និងអាជីពសិល្បៈផ្នែកតន្ត្រីសម័យ និងបុរាណ រួមនឹងរកស៊ីអចលនទ្រព្យ៕