ពលរដ្ឋ ត្អូញត្អែរអំពីការប៉ះពាល់ដល់ជីវភាពបណ្តាលមកពីប្រេង​សាំង ហ្គាសឡើងថ្លៃ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ អ្នករកស៊ីរត់ម៉ូតូ រម៉ក់កងបី កង់បីឥណ្ឌា តាក់ស៊ីបានត្អូញត្អែរអំពីការប៉ះពាល់ដល់ជីវភាពបណ្តាលមកពីប្រេង​សាំង ហ្គាសឡើងថ្លៃ ដោយអះអាងថា ក្នុងសម័យកូវីដរកចំណូលមិនសូវបាន និងត្រូវធ្វើការចំណាយច្រើន ហើយត្រូវមកជួបបញ្ហាសាំង នឹងប្រេងឥឡើងថ្លៃទៀត ។

អ្នករត់ម៉ូតូឌុបនៅផ្សារ​គីឡូម៉ែត្រលេខ៦ លោកសុខ បានអោយដឹងថា ក្នុងសម័យកូវីដនេះរកលុយមិនបានទេ ព្រោះមិនសូវមានអ្នកជិះ ហើយពេលនេះថែមទាំងត្រូវចំណាយទៅលើការចាក់សាំងអស់ច្រើនទៀត ដែលធ្វើឱ្យជីវភាពរបស់គាត់ និងអ្នករត់ម៉ូតូឌុបដ៏ទៃទៀតកាន់តែលំបាក ។ រត់ម៉ូតូបានលុយតិច ហើយគ្រាន់តែផាត់ថ្លៃសាំងជិតអស់ហើយ មិនសល់ឡើយ ។

លោកត្អូញត្អែថា «ក្នុងមួយថ្ងៃខ្ញុំរត់បានត្រឹមជាង ២ ម៉ឺនរៀលប៉ុណ្ណោះ ហើយគ្រាន់តែចាក់សាំងទៅវិញហ្នឹង ជាង ៨ ពាន់រៀលទៅហើយ គ្មានសល់ចំណេញប៉ុន្មានទេ ។ យើងដឹកគេនៅតែយកតម្លៃដូចមុនដដែល ប៉ុន្តែសាំងចេះតែឡើងថ្លែ»

ចំណែកលោកសុភក្រ័ អ្នករត់កង់បីឥណ្ឌាម្នាក់ បានលើកឡើងថា ការឡើងថ្លៃសាំង ហ្គាសបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ខ្លួន និងពលរដ្ឋដ៏ទៃទៀត ដោយ សារតែក្នុងបរិបទនេះ ពលរដ្ឋលុយមិនសូវបានដូចមុន ហើយមិនសូវមានអ្នកធ្វើដំណើរ ។ លោកបន្តថា កាលពីមុនលោកចំណាយទៅលើថ្លៃហ្គាសក្នុងមួយថ្ងៃអស់ជិត ១ ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺអស់ច្រើន ។ កាលពីមុនពេលសាំង ហ្គាសមិនទាន់ឡើងថ្លៃ ក្នុងមួយថ្ងៃរកបានពី៣ម៉ឺនរៀលទៅ៦ម៉ឺនរៀល យើងចំណាយចាក់ហ្គាសអស់តែជិត ១ ម៉ឺនរៀល ប៉ុន្តែឥឡូវក្នុងមួយថ្ងៃអស់ជាង១ម៉ឺនទៅ ២ ម៉ឺនរៀល រីឯចំណូលវិញគឺនៅដដែល​​។

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២២ តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៣០០ រៀលក្នុងមួយលីត្រ ដោយឡែកប្រេងសាំងម៉ាស៊ូតគឺមានតម្លៃ ៥,៣០០ រៀលក្នុងមួយលីត្រ ។ នេះជាការកំណត់ថ្លៃរបស់ករសួងពាណិជ្ជកម្ម៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds