រុស្ស៊ី សម្រេចហាម ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីកាណាដា និងមន្ត្រីជាន់ខ្ពស់អាមេរិក ជាន់ទឹកដីរបស់ខ្លួន

(ឡុងដ៍)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្រេចបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) ព្រមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គលដែលត្រូវបានហាមឃាត់ចូល មកក្នុងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

អមជាមួយលោក ចូ បៃដិន, មន្ត្រីជាន់ខ្ពស់អាមេរិកដូចជារដ្ឋមន្ត្រីការពារជាតិលោក ឡយដ៍ អូស្ទីន (Lloyd Austin), នាយក CIA លោក វីលៀម ប៊ឺន (William Burns), ទីប្រឹក្សាសន្តិសុខជាតិ លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ត្រូវបានហាមចូលជាន់ទឹកដីរុស្ស៊ីផងដែរ។

ការដាក់បម្រាមខាងលើរបស់រុស្ស៊ី ធ្វើឡើងជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើក្រុមមន្ត្រីរុស្ស៊ី។ ប៉ុន្តែ គេមើលឃើញថា បម្រាមនេះហាក់ត្រឹមជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះក្រសួងការបរទេសរុស្ស៊ីផ្ទាល់បានអះអាងថាខ្លួននៅតែរក្សាទំនាក់ទំនងផ្លូវការ ហើយថាបើចាំបាច់ ការទំនាក់ទំនង ឬកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយអ្នកដែលជាប់បម្រាម អាចនឹងត្រូវធ្វើឡើង៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds