ថ្ងៃ៨មិនា បុរសម្នាក់អារ.កប្រពន្ធ រួចហើយដើរទៅប្ដឹងសមត្ថកិច្ចដោយខ្លួនឯង

បុរសជាប្ដីត្រូវបានសមត្ថកិច្ចឃា ត់ខ្លួន ក្រោយពីបាន ចូលទៅសារភាព នៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌ ក្រាំងក្រូច ស្ថិតភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បន្ទាប់ពីបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនរួចមក។

 

ជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះសៅ គឹមហៀង អាយុ៤២ ឆ្នាំមុខរបរលក់ដូរ ត្រូវជាប្រពន្ធ។

 

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទីថ្ងៃទី០៨ខែមីនាឆ្នាំ២០២២នៅត្រង់ចំណុចក្នុងផ្ទះស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យ បានធ្វើសកម្មភាពយកកាំ បិ ត ប័- ងតោ និងកូនកាំបិតមុខស្រួច ចា ក់ និង កា ប់ ចំ កញ្ចឹងក រ ទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់តែម្ដង

 

ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់ទៅសារភាពនៅកន្លែងសមត្ថកិច្ច។ មូលហេតុជនសង្ស័យមានជំងឺប្រចាំកាយច្រើន និង មិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយបង្កើតរបស់ខ្លួន។

 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds