កាន់តែក្ដៅ! តារាប្រុស Beam Sarunyu ទម្លាយថា Gatick បានបោះចោលភស្តុតាងមួយទៅក្នុងទឹក….
ទាក់ទងនឹងករណីការស្លាប់យ៉ាងរន្ធត់របស់តារាសម្តែងស្រី Tangmo គេបានប្រទះឃើញមានភស្តុតាងជាច្រើន នៅតាមកាមេរ៉ាសុវត្ថិភាព ដែលនៅជុំវិញកន្លែងកើតហេតុ។ ក្នុងនោះ គេក៏បានឃើញសកម្មភាពមួយគួរសង្ស័យ គឺឃើញជនសង្ស័យម្នាក់នៅលើទូកជាមួយនោះ បានបោះវត្ថុម៉្យាងចោលទៅក្នុងទឹក។ យ៉ាងណាមិញ បើតាមតារាប្រុស លោក Beam Sarunyu ដែលបានចូលទៅជិតទូកបំផុត និង ជួយតាមរក Tangmo ក្រោយពេលកើតហេតុនោះ បានឱ្យដឹងថា
ខ្លួនបានទៅជួបពួកអ្នកនៅលើទូកនោះ ហើយក៏បានសួរពួកគេថា «តើមានសេពគ្រឿងស្រវឹង លើទូកឬទេ?» ហើយ Gatick ក៏បានតបវិញថា មានពិតមែន ហើយនាងក៏បានបោះដប Wine ចោល ២ ដបទៅក្នុងទឹកបាត់ទៅហើយ ដោយសារតែខ្លាចត្រូវចោទប្រកាន់រឿងស្រវឹងហើយបើកបរ។
យ៉ាងណាមិញ ក្នុងនោះដប Wine ១ ដបក៏បានអណ្តែតឡើងមកជិតមាត់សាឡាងក្បែរកន្លែងកើតហេតុផងដែរ តែក៏បាត់ទៅវិញ ចំណែក Beam Sarunyu ក៏បានឱ្យដឹងទៀតថា មិនដឹងថាគេយកដបនេះទៅធ្វើជាភស្តុតាង ឬបោះចោលយ៉ាងណានោះទេ ហើយមិនតែប៉ុណ្ណោះ រឿងដែលឮថា Gatick និយាយបែបនេះ ក៏មិនមែនតែខ្លួនម្នាក់នោះទេដែលបានឮ ពោលគឺ Bo TK និង ភរិយារបស់លោកក៏បានឮដូចគ្នា។
យ៉ាងណាមិញ បើតាមការវិភាគអ្នកដឹកនាំរឿងល្បីម្នាក់ បានឱ្យដឹងថា ក្នុងវីដេអូនោះ គឺពិតជាឃើញមានអ្នកបោះអ្វីម្យ៉ាងចោលទៅក្នុងទឹកមែន ប៉ុន្តែបើជាដប មើលទៅដូចជាមិនមែនទេ ព្រោះពេលនោះ ទូកនៅកណ្តាលទន្លេក៏ពិតមែន តែគេក៏ត្រូវគិតថាមានមនុស្សនៅច្រាំងអាចមើលឃើញដែរ ដូច្នេះបើឱ្យបោះដបធំៗ មិនកើតទេ តែអាចវាវត្ថុរបស់តូចៗវិញគឺអាចថាបាន៕