បណ្ឌិត សុខ ទូច បដិសេធករណីជនអនាមិកយករូប និងប្រើឈ្មោះរបស់លោក ទៅបង្កើតគណនី Facebook ក្លែងក្លាយ

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញមុខមកច្រានចោល ចំពោះជនអនាមិក បានយករូប និងឈ្មោះរបស់លោកបង្កើតគណនី Facebook ក្លែងក្លាយ បង្ហោះសារក្នុងគោលបំណងបង្កភាពចលាចលដល់សង្គម។

តាមរយៈទំព័រ Facebook ផ្លូវការលោកបណ្ឌិត សុខ ទូច បានចេញមុខមកបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជនរួមជាតិ! ថ្ងៃនេះ មានអ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះខ្ញុំ មកបំភាន់សាធារណជន ដែលខ្ញុំមិនបាននិយាយ និងមិនបានបង្ហោះរឿងនេះទេ»

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds